Connect with us

ព័ត៌មានជាតិ

លោក​ឧកញ៉ា ទៀ វិចិត្រ និង សមាជិក​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា នាំ​យក​អំណោយ​ជូន​សមត្ថកិច្ច​ចម្រុះ

បានផុស

នៅ

លោក​ឧកញ៉ា ទៀ វិចិត្រ សមាជិក​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​ក្រុមការងារ​និង​សមត្ថកិច្ច​ចម្រុះ ប្រចាំការ​នៅ​គោលដៅ​បិទ​ខ្ទប់​ ក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ ចំនួន ៤៨ គោលដៅ ទប់ស្កាត់​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួយ​នេះ ​ត្រូវ​បាន​ប្រគល់​នៅ​គោលដៅ​ផ្លូវជាតិ​លេខ​៤(​ក្បាលឆាយ​) ហើយ​សមត្ថកិច្ច​រដ្ឋបាល​ខេត្ត​ដែល​អញ្ជើញ​ទទួល តំណាង​ដោយ លោក​ឧ​ត្ត​ម សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ពាំ​នាំនូវ​សេចក្តី​ថ្លែងអំណរគុណ​ពី ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក៏ដូចជា​អង្គភាព​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ចំពោះ លោក​ឧកញ៉ា ទៀ វិចិត្រ សមាជិក​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះសីហនុ ដែល​បាន​បន្ត​ចូលរួម​ចែករំលែក​ម្ហូបអាហារ សម្ភារៈ​ការពារ​ជំងឺ​កូ​វីដ​១៩​ជូន​កងកម្លាំង​ប្រចាំការ​តាម​គោលដៅ​បិទ​ខ្ទប់​ក្រុង បន្ថែមទៀត​នាពេលនេះ ឆ្លុះបញ្ចាំង ពីស​មានចិត្ត សាមគ្គីភាព រួមសុខទុក្ខ ក្នុងនាម​ខ្មែរ​តែមួយ ព្រមទាំង​បាន​ជំរុញ​ទឹកចិត្ត​ដល់​ដល់​បងប្អូន ក្រុមការងារ​និង​សមត្ថកិច្ច​ចម្រុះ​ប្រចាំ​នៅ​គោលដៅ ទាំងអស់ ខិតខំ​បំពេញការងារ និង​ភារកិច្ច​របស់ខ្លួន​ដោយ​មិន​គិត​ការ​នឿយហត់ និង​ទទួលលទ្ធផល​កាន់តែ​ល្អ​ប្រសើរ​បន្ថែមទៀត​។​

​សូមបញ្ជាក់ថា អំណោយ​ដែល លោក​ឧកញ៉ា ទៀ វិចិត្រ សមាជិក​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះសីហនុ ឧបត្ថម្ភ​ជូន​ក្នុង​មួយ​គោលដៅ​ទទួលបាន​៖ ១. ទឹក​សុទ្ធ ១០​កេស សរុប៤៨០​កេស, 2. បា​កាស៥ កេស សរុប ២៤០​កេស, ៣. មី​កំប៉ុង១កេសធំ សរុប៤៨កេសធំ​ស្មើនឹង​៥៧៦យួរ, ៤. កាហ្វេ​កំប៉ុង៥កញ្ចប់ សរុប២៤០កញ្ចប់, ៥. ម៉ាស១០ប្រអប់ សរុប៤៨០ប្រអប់, ៦. អាល់កុល២​កាន សរុប៩៦កាន, ៧. ត្រីខកំប៉ុង២យួរ សរុប៩៦យួរ​, ៨. របាំងមុខ២០ឈុត សរុប ៩៦០ឈុត​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា១០ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម