ព័ត៌មានជាតិ
ខេត្តបាត់ដំបងឃាត់ខ្លួនមនុស្សប្រុសស្រី២៦នាក់ ប្រមូលផ្តុំផឹកស៊ី និងប្រើប្រាស់គ្រឿងញៀន
សមត្ថកិច្ចខេត្តបាត់ដំបងបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ២៦នាក់ ប្រមូលផ្តុំផឹកស៊ី និងប្រើប្រាស់គ្រឿងញៀនយ៉ាងពពាក់ពពូន ក្នុងទីតាំងហាងខារ៉ាអូខេមួយកន្លែងដែលមានយីហោ (អាហារដ្ឋានពិភពថ្មី) ស្ថិតនៅចំណុចក្រុមទី០១ ភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

យោងតាមប្រភពព័ត៌មានពីអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ក្រៅពីបានឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន២៦នាក់សមត្ថកិច្ចក៏បានឃាត់ម្ចាស់ទីតាំងអ្នកចាត់ចែង និងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០១ថង់ ទម្ងន់៤,៤៤ក្រាម រួមទាំងមធ្យោបាយផ្សេងទៀតមួយចំនួន។
បច្ចុប្បន្ន សមត្ថកិច្ចបានរៀបចំបញ្ជូនពួកគេទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់។

ការប្រព្រឹត្តិរបស់មនុស្សប្រុសស្រី២៦នាក់នោះ ផ្ទុយពីសេចក្តីណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបងស្តីពីវិធានការជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃ២៩ ខែមេសា ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
ក្នុងនោះហាមឃាត់ការលក់ដូរគ្រឿងស្រវឹងនិងការជួបជុំសេពគ្រឿងស្រវឹង។ ផ្អាកជាបណ្ដោះអាសន្ននៃការជួបជុំប្រមូលផ្តុំមនុស្សច្រើនដូចជាការលេងល្បែងកម្សាន្តនិងកីឡាគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្តុំ។

បន្ថែមពីនេះ ចំពោះអ្នកដំណើរដែលវិលត្រឡប់មករស់នៅនិងស្នាក់នៅរយៈពេលវែងនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងត្រូវអនុវត្តវិធានការចត្តាឡីស័កនឹងយកសំណាកផងដែរ ហើយធ្វើការអនុវត្តការផាកពិន័យអន្តរការណ៍ចំពោះបុគ្គលមិនគោរពតាមការណែនាំរបស់រដ្ឋបាលខេត្តផងដែរ។

គួរបញ្ជាក់ថា ប្រតិបត្តិការឃាត់ខ្លួនមនុស្សប្រុសស្រីទាំង២៦នាក់នោះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ហើយត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី០៣ឧសភានេះ៕
ដោយ ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី