កូវីដ-១៩
ដាក់បម្រាមគោចរ មានអ្នកបំពាន សរុបបញ្ជូនឡើងតុលាការបាន ១៣ នាក់
ភ្នំពេញ៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅរសៀលថ្ងៃទី០៥ឧសភានេះថា គិតចាប់ពីថ្ងៃទី១៥ខែមេសារហូតមកដល់ថ្ងៃទី០៤ខែឧសភាឆ្នាំ២០២១នេះ អាជ្ញាធរមានសមត្ថកិច្ចបានចាប់មនុស្សបានចំនួន៤៧៨នាក់ ដែលបានបំពានទៅនឹងបម្រាមបិទខ្ទប់របស់រាជរដ្ឋាភិបាល។

ក្នុងចំណោមជនល្មើសចំនួន៤៧៨នាក់ បានបញ្ជូនទៅតុលាការចំនួន១៣នាក់ ឃុំខ្លួនចំនួន១០នាក់ កំពុងបន្តនីតិវិធីចំនួន៣នាក់ កំពុងសាកសួរនៅអធិការដ្ឋានចំនួន២១នាក់ ធ្វើការអប់រំអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញចំនួន៨៥នាក់ បញ្ជួនទៅចត្តាឡីស័កចំនួន១៤ថ្ងៃចំនួន៣១នាក់ និងធ្វើការពិន័យជាទឹកប្រាក់អន្តរកាលចំនួន៣២៦នាក់។
គួរបញ្ជាក់ថា អ្នកដែលមិនគោរព និងបំពានវិធានការរដ្ឋបាលនានាដែលដាក់ចេញដោយអាជ្ញាធររាជធានីភ្នំពេញនឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ពី១លានរៀលទៅ៥លានរៀល ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីចន្លោះពី៦ខែទៅ៣ឆ្នាំ និងពិន័យបន្ថែមទៀតពី២លានរៀលទៅ១០លានរៀល បើសកម្មភាពបំពាននាំឱ្យមានការចម្លងជំងឺកូវីដ១៩ទៅអ្នកដទៃ។ បន្ថែមលើនេះ គឺនឹងត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី៥លានរៀលទៅ២០លានរៀល បើសកម្មភាពបំពានបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
រាជរដ្ឋាភិបាលបានដាក់ចេញវិធានការបិទខ្ទប់១រយៈពេល១៤ថ្ងៃចាប់ពីម៉ោងសូន្យថ្ងៃទី១៥ខែមេសារហូតដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២១និងបន្តរយៈពេល៧ថ្ងៃទៀតចាប់ពីថ្ងៃទី២៩ខែមេសារហូតដល់ថ្ងៃទី០៥ខែឧសភាឆ្នាំ២០២១៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


