កូវីដ-១៩
កូវីដមិនទាន់ថមថយ បែរជាផ្ទុះអំពើហិង្សាក្នុងការបោះឆ្នោត សម្លាប់មនុស្ស១៧នាក់ទៀត នៅឥណ្ឌា
មនុស្សយ៉ាងតិច១៧នាក់ ត្រូវបានសម្លាប់នៅរដ្ឋ West Bengal របស់ប្រទេសឥណ្ឌា ចាប់តាំងពីថ្ងៃអាទិត្យមក ក្នុងការប៉ះទង្គិចគ្នាបន្ទាប់ពីការបោះឆ្នោតថ្នាក់តំបន់។
ពួកគេទាំងអស់គឺជាបុគ្គលិកគណបក្ស Trinamool Congress (TMC) ដែលគ្រប់គ្រងរដ្ឋ និងគណបក្សប្រឆាំង Bharatiya Janata Party (BJP)។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា អំពើហិង្សានេះបានផ្ទុះឡើងបន្ទាប់ពីគណបក្ស TMC ឡើងកាន់អំណាចជាលើកទី៣ នៅក្នុងរដ្ឋដែលប្រជែងគ្នាយ៉ាងក្តៅគគុកមួយនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសមិនទាន់បញ្ជាក់ពីការស្លាប់ ឬអ្វីដែលបង្កឲ្យមានអំពើហិង្សានេះនៅឡើយទេ។
BJP បានចោទប្រកាន់ថា បុគ្គលិក TMC បានវាយប្រហារសមាជិករបស់ខ្លួន ចូលបំផ្លាញក្នុងការិយាល័យ និងលួចអីវ៉ាន់ក្នុងហាងនានា ដែលគ្រប់គ្រងដោយសមាជិក BJP។
ព័ត៌មានពីអំពើហិង្សានេះបានកើតឡើង ស្របពេលក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ប្រទេសឥណ្ឌា បានរាយការណ៍ករណីស្លាប់ចំនួន ៣,៧៨០នាក់ ដែលជាកំណត់ត្រាខ្ពស់ថ្មីប៉ុន្តែ ករណីឆ្លងថ្មីមានចំនួន ៣៨២,៣១៥នាក់ ដែលទាបជាងកាលពីថ្ងៃទីសៅរ៍ ទី១ ខែឧសភា។
ករណីឆ្លងសរុបនៅប្រទេសឥណ្ឌាបានកើនឡើងដល់ជាង២០លាននាក់ និងករណីស្លាប់សរុបជាង២២៦ពាន់នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មិនទាន់ថយទេ ថ្ងៃនេះ ឥណ្ឌាឆ្លង និងស្លាប់កូវីដខ្ពស់ដដែល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


