កូវីដ-១៩
មិនទាន់ថយទេ ថ្ងៃនេះ ឥណ្ឌាឆ្លង និងស្លាប់កូវីដខ្ពស់ដដែល
ករណីឆ្លងថ្មី និងស្លាប់ថ្មីដោយកូវីដ-១៩នៅប្រទេសឥណ្ឌាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះនៅតែខ្ពស់ដដែល បើទោះជាជំនួយវេជ្ជសាស្ត្រអន្តរជាតិបានទៅដល់ឥណ្ឌាជាបន្តបន្ទាប់ហើយ។
រយៈពេលមួយថ្ងៃចុងក្រោយ ឥណ្ឌាមានករណីស្លាប់ចំនួន ៣៧៨០នាក់ ដែលជាកំណត់ត្រាខ្ពស់ប្រចាំថ្ងៃ ប៉ុន្តែ ករណីឆ្លងថ្មីមានចំនួន ៣៨២ ៣១៥នាក់ ដែលទាបជាងកាលពីថ្ងៃទីសៅរ៍ ទី១ ខែឧសភា កន្លងទៅនេះដែលមានចំនួនជាង៤០ម៉ឺនករណី ជាប់ជាកំណត់ត្រាខ្ពស់បំផុតក្នុងពិភពលោក ។ នេះបើតាមទិន្នន័យក្រសួងសុខាភិបាលបានបង្ហាញនៅថ្ងៃពុធនេះ។ សរុបករណីឆ្លងទាំងអស់នៅប្រទេសឥណ្ឌាបានឡើងដល់ជាង២០លាននាក់ និងករណីស្លាប់សរុបជាង២២៦ពាន់។
ការកើនឡើងនៃការឆ្លងខ្ពស់បំផុតបានធ្វើឲ្យប្រព័ន្ធសុខាភិបាលឥណ្ឌាបានទទួលរងដុនដាបខ្លាំងបំផុតដែលជំរុញធ្វើឲ្យខ្វះគ្រែ និងអ៊ុកស៊ីសែនជាចាំបាច់។ យ៉ាងណា ប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាប្រទេសជាច្រើនបានផ្តល់ជំនួយវេជ្ជសាស្ត្រជាបន្តបន្ទាប់ទៅដល់ប្រទេសឥណ្ឌា។

ក្រុមគ្រួសារអ្នកជំងឺឆ្លងកូវីដ-១៩បានប្រកាសស្វែងរកឲ្យជួយរកគ្រែនិងអ៊ុកស៊ីសែនតាមបណ្តាញទំនាក់ទំនងសង្គម។ ស្របពេលជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលទៅរកតុលាការជាន់ខ្ពស់ដើម្បីឲ្យជួយអន្តរាគមន៍ក្នុងការផ្គត់ផ្គង់អ៊ុកស៊ីសែនទៅតាមបណ្តាលមន្ទីរពេទ្យនានា។
ឥណ្ឌាជាប្រទេសផលិតវ៉ាក់សាំងធំជាងគេបំផុតក្នុងពិភពលោកនេះ ប៉ុន្តែបានប្រឹងប្រែងចាក់ឲ្យមនុស្សដែលមានអាយុ៤៥ឆ្នាំឡើងទៅប៉ុណ្ណោះ។ ចាប់តាំងពីខែមករាមក ទើបបាន១០%នៃប្រជាជនអាយុ៤៥ឆ្នាំឡើងដែលបានចាក់ដូសទី១ និងប្រហែលជា១.៥%ដែលបានចាក់ដូសទាំងពីរ។
ប្រជាជនឥណ្ឌាដែលមានអាយុចាប់ពី៤៥ឆ្នាំឡើងទើបទទួលបានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃពីរដ្ឋាភិបាល។ ចំណែកមន្ទីរពេទ្យឯកជនចាក់គិតថ្លៃលើមនុស្សគ្រប់វ័យ។
រដ្ឋាភិបាលសហព័ន្ធគិតតម្លៃ២ដុល្លារក្នុងមួយដូស។ វិទ្យាស្ថាន Serum Institute គិតថ្លៃ៤ដុល្លារក្នុងមួយដូស ហើយមន្ទីរពេទ្យឯកជនតម្លៃ៨ដុល្លារ។ ចំណែក Bharat Biotech និយាយថា ខ្លួនគិតថ្លៃក្រោម ៥.៥០ដុល្លារក្នុងមួយដូស ហើយមន្ទីរពេទ្យឯកជនខ្លះទៀតតម្លៃជាង១៦ដុល្លារ។

តម្លៃនឹងមានការប្រែប្រួលគឺសម្រាប់មន្ទីរពេទ្យរដ្ឋ និងឯកជននឹងត្រូវបានកំណត់តម្លៃដោយក្រុមហ៊ុនវ៉ាក់សាំង។ បញ្ហាកំណត់តម្លៃអាចធ្វើឲ្យវិសមភាពកាន់តែច្រើនៗទៅដែលបានក្លាយជាឧបសគ្គថ្មីថែមទៀតសម្រាប់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់កូវីដ-១៩នៅឥណ្ឌា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


