កូវីដ-១៩
ផ្ទះហូបចុកគ្រប់គ្រាន់ ប្រើទាំងម៉ាស៊ីនត្រជាក់ទៀត សូមកុំដណ្តើមជំនួយពីអ្នកខ្វះខាត
ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានលើកករណីមានបងប្អូនជាអ្នកមានធនធាន មកដណ្តើមជំនួយពីអ្នកខ្វះខាតនៅពេលរដ្ឋាភិបាលដឹកជំនួយទៅចែកដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់។
សម្តេចបានលើកឡើងចំៗបែបនេះ ក្រោយពេលមានបាតុភូតកើតឡើងនៅពេលរដ្ឋាភិបាលចែកចាយជំនួយ មានការទាមទារការទទួលជំនួយស្មើគ្នាពីអ្នកមានធនធានមួយចំនួន។

សម្តេចបញ្ជាក់យ៉ាងដូច្នេះថា៖ “សូមកុំទាមទារភាពស្មើគ្នា សមភាព សមធម៌ ក្នុងស្ថានភាពលំបាកនេះ។ អ្នកមានលទ្ធភាពកុំមកដណ្តើមជំនួយ ពីអ្នកខ្វះខាត នេះជាកាយវិការគួរឲ្យខ្មាសអៀនណាស់។ អ្នកខ្លះមានទាំងផ្ទះ ប្រើម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿង មានអាហារហូបចុកគ្រប់គ្រាន់ទៅទៀត”។
សម្តេចថ្លែងថា ជំនួយរបស់រដ្ឋាភិបាលគឺផ្តល់អាទិភាពដល់បងប្អូនខ្វះខាតពិតប្រាកដ ជាពិសេសកម្មកកម្មការិនីររស់នៅតាមបន្ទប់ជួល។ សូមបងប្អូនដែលមានធនធាន មានលទ្ធភាព សូមបញ្ចេញកាយវិការមនុស្សធម៌ដល់អ្នកខ្វះខាត ដើម្បីរួមគ្នាឆ្លងផុតគ្រាលំបាកនេះ។

សម្តេចបន្តថា ជំនួយខ្លះផ្តល់មិនបានគ្រប់គ្រាន់មិនអាចប្រើប្រាស់បានយូរ ដោយសារវិធានការបិទខ្ទប់តំបន់ខ្លះមានរយៈពេលយូរថ្ងៃ។ ការដឹកជញ្ជូនជំនួយបានប្រើប្រាស់កម្លាំងយ៉ាងច្រើន មានទាំងដឹកជញ្ជូន វេចខ្ចប់ លីសែង។
ជាមួយគ្នានេះដែរ ប្រមុខរដ្ឋាភិបាលបានទទូចដល់អគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ក៏ដូចជាម្ចាស់ផ្ទះជួល យោគយល់និងរកដំណោះស្រាយជួយដល់កម្មករដែលកំពុងជួបការលំបាក។ ការបញ្ចុះតម្លៃឬការអនុគ្រោះការយកថ្លៃឈ្នួល និងសេវាទឹកភ្លើង ដើម្បីរួមគ្នាជួយអ្នកខ្វះខាតដែលបាត់ចំណូលដោយសារការបាត់បង់ការងារ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


