កូវីដ-១៩
សម្តេច ទៀ បាញ់ បញ្ជាឲ្យស្រាវជ្រាវ រកអ្នកឆ្លងកូវីដ‑១៩ហើយ មកចាក់វ៉ាក់សាំង ផ្តន្ទាទោសតាមច្បាប់
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាឲ្យក្រុមកំពុងប្រតិបត្តិការដំណើរការចាក់វ៉ាក់សាំងទាំងអស់ស្រាវជ្រាវករណីបុគ្គលមួយចំនួនមានវិជ្ជមានកូវីដ‑១៩ហើយបែរជានៅតែបណ្តោយឲ្យមកចាក់វ៉ាក់សាំងយកមកផ្តន្ទាទោសទៅតាមច្បាប់។
តាមរយៈសារជាសំលេងដែលផ្សព្វផ្សាយនៅថ្ងៃនេះសម្តេចពិជ័យសេនាបានឲ្យដឹងថា«តាមព័ត៍មានមកថាមានអ្នកខ្លះបានដឹងខ្លួនថាមានឆ្លងជំងឺកូវីដហើយនៅតែបណ្តោយឲ្យមកចាក់វ៉ាក់សាំងនេះ។ខ្ញុំយល់ឃើញថារឿងនេះត្រូវតែផ្សព្វផ្សាយទូទៅតែម្តងសមត្ថកិច្ចដែលមានការជាប់ពាក់ព័ន្ធទាំងអស់បើសិនជាបណ្តោយឲ្យមនុស្សដែលមានជំងឺកូវីដ១៩ហើយបណ្តោយឲ្យមកចាក់វ៉ាក់សាំងទៀតនោះគឺ ទទួលខុសត្រូវចំពោះមុខច្បាប់យើងមានច្បាប់ហើយ។នេះជាចេតនាហើយដើម្បីចម្លងទៅអ្នកដ៏ទៃ»។

សម្តេចពិជ័យសេនាបានបន្តថា នេះគឺទង្វើដ៏ខុសច្បាប់ធ្ងន់ធ្ងរជាទីបំផុតមិនមែនត្រឹមតែរំលឹកទេឥឡូវនេះត្រូវតែស្រាវជ្រាវរកតែម្តងបើសិនបើមានហេតុការណ៍នឹងមែនត្រូវតែយកពួកគេមកទទួលខុសត្រូវចំពោះមុខច្បាប់។
សម្តេចពិជ័យសេនាបានបន្ថែមថា«នេះមិនមែនជារឿងធម្មតាទេនាំការចម្លងដល់អ្នកប្រតិបត្តិការអាហ្នឹងខូចខាតធ្ងន់ធ្ងរណាស់ដល់ការងារ។ខ្ញុំសូមឲ្យចាត់ចែងចំពោះបញ្ហានេះឲ្យបានច្បាស់លាស់បើសិនជាដឹងច្បាស់លាស់ហើយមានឆ្លងកូវីដក្នុងខ្លួនហើយបែរជានាំមកចាក់វ៉ាក់សាំងទៀត គឺទទួលខុសត្រូវតែម្តង។គ្រប់គ្នាត្រូវយកចិត្តទុកដាក់និងដំណើរការរឿងនេះឲ្យបានម៉ត់ចត់ជាទីបំផុត»។

យោងតាមច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានកំណត់ថា ចំពោះបុគ្គលណាអ្នកគេច វេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាលត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល និងត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំកាលបើអំពើខាងលើនេះ បានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ។
ដោយឡែក បើបុគ្គលណាអ្នកគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងចត្តាឡីស័ក ត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ១០លានរៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមការងារក្រសួងការពារជាតិបាននឹងកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ‑១៩ដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហមចំនួន៦ខណ្ឌរួមមានខណ្ឌកំបូល ខណ្ឌមានជ័យ ខណ្ឌឬស្សីកែវ ខណ្ឌទួលគោក ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ។ ក្នុងរយៈពេល១០ថ្ងៃនៃយុទ្ធនាការនេះក្រុមការងារបានចាក់វ៉ាក់សាំងជួនដល់ពលរដ្ឋរស់នៅតំបន់ក្រហមជិត៤៥ម៉ឺននាក់ក្នុងចំណោមអ្នកដែលត្រូវចាក់ប្រមាណ៦០ម៉ឺននាក់៕
ស្តាប់ប្រសាសន៍ សម្តេច ទៀ បាញ់ ៖
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


