កូវីដ-១៩
អង់គ្លេសព្រមានខ្លាំងៗ មួយថ្ងៃ វីរុសបំប្លែងខ្លួនឥណ្ឌា អាចសម្លាប់មនុស្សរាប់ពាន់នាក់
ក្រុមប្រឹក្សាវិទ្យាសាស្ត្រទទួលបន្ទុកគ្រាអាសន្នអង់គ្លេសហៅកាត់ SAGE បានចេញការព្រមានខ្លាំងៗថា រយៈពេលប៉ុន្មានខែខាងមុខទៀត វីរុសកូវីដបំប្លែងខ្លួនឥណ្ឌា អាចបណ្តាលឲ្យមនុស្ស ១ម៉ឺននាក់ចូលព្យាបាលក្នុងមន្ទីរពេទ្យក្នុងមួយថ្ងៃ។

អ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលក៏បានលើកឡើងផងដែរថា វាអាចបណ្តាលឲ្យមានមនុស្សស្លាប់រាប់ពាន់នាក់ក្នុងមួយថ្ងៃ នៅត្រឹមរដូវក្តៅ។ ពួកគេទទួលស្គាល់ទៀតថា មានលទ្ធភាពជាក់ស្តែងដែលថា វីរុសនេះអាចឆ្លងខ្លាំងជាងវីរុសបំប្លែងខ្លួនអង់គ្លេស Kent ទៅទៀត។
លោកសាស្រ្តាចារ្យ Chris Whitty ប្រធានផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសអង់គ្លេស បានប្រាប់សន្និសីទកាសែត Downing Street ថា វីរុសនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាវីរុសមានឥទ្ធិពលបំផុតនៅក្នុងចក្រភពអង់គ្លេស។

អ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលបាននិយាយថា ពួកគេជឿជាក់ថា វីរុសនេះមិនមានគ្រោះថ្នាក់ខ្លាំងទេ ហើយវ៉ាក់សាំងទំនងជាមានប្រសិទ្ធភាពប្រឆាំងនឹងវា។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើងខ្លាំង ដោយសារតែវាងាយឆ្លងដល់មនុស្សជាងវីរុសបំប្លែងខ្លួនមុនៗ ហើយមានប្រជាជនអង់គ្លេស៣០លាននាក់ នៅតែមិនទាន់ចាក់វ៉ាក់សាំង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កាន់តែបារម្ភ! ជំងឺផ្សិតខ្មៅ សម្លាប់មនុស្សច្រើនឡើងៗនៅ ឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


