ព័ត៌មានជាតិ
១៥ចំណោម២០តូបលក់ស្រាមានមេតាណុល ពុលស្លាប់១១នាក់ អភិបាលស្រុកល្វាឯម បញ្ជាត្រួតពិនិត្យទាំង១៥ឃុំ
អភិបាលស្រុកល្វាឯម បានប្រជុំ និងចេញបទបញ្ជាឱ្យអាជ្ញាធរទាំង១៥ឃុំ ប្រមូលស្រាសតាមតូបទាំងអស់យកទៅធ្វើពិសោធន៍ បន្ទាប់ពីស្រាវជ្រាវឃើញថា ក្នុងចំណោម២០តូប នៅភូមិតាស្គរ ឃុំសារិកាកែវ មាន១៥តូបលក់ស្រាមានជាតិអេតាណុល ដែលនាំឱ្យប្រជាពលរដ្ឋស្លាប់១១រូប អ្នកជំងឺធ្ងន់៥រូបត្រូវបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅភ្នំពេញ ព្រមទាំងមានអ្នកពាក់ព័ន្ធជាង៦០នាក់។

លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម បានបញ្ជាក់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី១៩ ខែឧសភានេះថា រដ្ឋបាលស្រុកល្វាឯមបានប្រជុំគណៈបញ្ជាការឯកភាពទាំងអស់ ណែនាំឱ្យឃុំទាំង១៥ ធ្វើការចុះស្រាវជ្រាវជាបន្ទាន់នៅរសៀលនេះ ហើយប្រមូលស្រាទាំងអស់ដែលមានលក់តាមតួប និងតៀមស្រាទាំងអស់ ដើម្បីយកទៅមន្ទីរពិសោធន៍ពិនិត្យ កុំឱ្យមានករណីកើតឡើងដូចនៅឃុំសារិកាកែវ បន្តទៀត។
លោកអភិបាលស្រុកល្វាឯម បានឱ្យដឹងបន្ថែមថា មន្ទីរពិសោធន៍បានបង្ហាញថាស្រាស មានជាតិមេតាណុលដែលបណ្ដាលឱ្យអ្នកផឹកពុល។ ក្រៅពីអ្នកស្លាប់ទាំង១១ គឺអ្នកជំងឺ២នាក់ស្ថិតក្នុងសភាពធ្ងន់ ដែលកំពុងព្យាបាលនៅភ្នំពេញម្នាក់ ហើយនឹងបញ្ជូនអ្នកជំងឺ៤នាក់ទៅព្យាបាលជាបន្តទៀតនៅរសៀលនេះ។ អាជ្ញាធរបានបង្កើតទីស្នាក់ការ ដោយប្រមូលអ្នកពាក់ព័ន្ធដែលបានហូបស្រាបានចំនួនជាង៦០នាក់។ ចំពោះអ្នកលក់ស្រាជាង២០កន្លែងនោះ គឺអាជ្ញាធរបានប្រមូលស្រា និងសុំគោលការណ៍ពីព្រះរាជអាជ្ញាដើម្បីយកកំទេចចោល ព្រមទាំងឱ្យអ្នកលក់ធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរ។

លោក កន សុខកាយ បានបញ្ជាក់់បន្ថែមថា សមត្ថកិច្ចមានការសង្ស័យពាក់ព័ន្ធទីតាំងផលិតស្រាមួយកន្លែងនៅភូមិតាស្គរ ឃុំសារិកាកែវ ដែលខាងជំនាញសមត្ថកិច្ចកំពុងធ្វើការក្រោមការដឹកនាំបញ្ជាពីព្រះរាជអាជ្ញា ក្នុងករណីដែលរកឃើញថា ស្រាមានជាតិពុល នោះម្ចាស់ទីតាំងផលិតស្រានោះនឹងទទួលទោសចំពោះមុខច្បាប់។
លោកអភិបាលស្រុកល្វាឯម បានបញ្ជាក់បន្ថែមថា រយៈកាលជាង៥ថ្ងៃនេះ ក្រមការងារមានដូចជា កាំកុងត្រូលខេត្ត ស្នងការដ្ឋាននគរបាល ព្រះរាជអាជ្ញាខេត្ត កម្លាំងអធិការដ្ឋាន កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន បានចូលរួមដើម្បីធ្វើការ និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធក្នុងការផឹកស្រា ដែលបានផ្ទុះដំបូងចេញចាប់ពីថ្ងៃទី១០ ខែឧសភា បន្ទាប់ពីអ្នកកំដរបុណ្យសពបានផឹកស្រានៅថ្ងៃទី១០ ឧសភា ហើយបានពុលជាបន្តបន្ទាប់ ដែលចាប់ផ្ដើមមានអ្នកស្លាប់ម្នាក់ចាប់ពីថ្ងៃទី១២ ខែឧសភា ដែលរហូតមកដល់ពេលនេះ មានប្រពលរដ្ឋស្លាប់សរុប១១នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ





-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


