ព័ត៌មានជាតិ
គ្រួសារសព១២នាក់ ស្លាប់ដោយពុលស្រា ស នៅស្រុកល្វាឯមទទួលបានអំណោយពីសាខាកាកបាទក្រហម
គ្រួសារសពចំនួន១២នាក់ ដែលបានស្លាប់ដោយសារពុលស្រាសបណ្តាលឲ្យស្លាប់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែឧសភា កន្លងទៅថ្មីៗនេះឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាលទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានថ្លែងនូវការសោកស្តាយ និងបានចូលរួមរំលែកមរណទុក្ខដល់គ្រួសារសព្វចំពោះការបាត់បង់សមាជិកជាទីស្រឡាញ់ និងសូមឧទ្ទិសនូវមហាកុសលដល់វិញ្ញាណក្ខន្ធសពបានដល់សុគតិភព។
លោកអភិបាលខេត្តបានធ្វើការលើកទឹកចិត្ត និងផ្តាំផ្ញើដល់គ្រួសារសពត្រូវរឹងមាំខិតខំធ្វើការងារ និងរកទទួលទាន ដើម្បីលើកស្ទួយជីវភាពគ្រួសារគ្រប់គ្រងកូនចៅឲ្យបានល្អ ឲ្យកូនៗបានចូលរៀនគ្រប់ៗគ្នា និងត្រូវបន្តរក្សាអនាម័យតាមវិធានសុខាភិបាលដើម្បីជៀសផុតពីជំងឺកូវីដ-១៩។
អំណោយដែលចែកជូនដល់គ្រួសារសព ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៥០គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ប្រេងឆា ១ដប មី ១កេស ទឹកសុទ្ធ ១កេស ទឹកក្រូច ១កេស ជែលលាងដៃ ១ដប ម៉ាស ១០បន្ទះ និងថវិកា៥០ម៉ឺនរៀល ។

គួរបញ្ជាក់ថា ផ្អែកតាមលទ្ធផលមន្ទីរដែលទទួលបានសំណាកស្រាចំនួន៣៨សំណាកក្នុងនោះស្រាថ្នាំចំនួន១៥សំណាក និងស្រាសចំនួន១៣សំណាក ដែលមានសារធាតុមេតាណុលលើសកម្រិតជាង០,៥ភាគរយ មានចំនួន២០សំណាកអាចធ្វើឲ្យពុលខណៈកម្រិតមិនពុលវិញមានមិនលើសពី០,១ភាគរយឡើយ។
ក្រសួងសុខាភិបាលសន្និដ្ឋានថា ហេតុការណ៍ស្លាប់អ្នកភូមិទាំង១២នាក់ខាងលើដោយសារពួកគាត់បានពិសាស្រាស ឬស្រាថ្នាំដែលមានសារធាតុមេតាណុលខ្ពស់ ។
ក្រសួងសុខាភិបាលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់ការពិសារស្រាសស្រាថ្នាំដែលផលិតដោយមិនមានបច្ចេកទេសត្រឹមត្រូវដែលនាំឲ្យប៉ះពាល់ដល់សុខភាពនឹងឈានដល់ស្លាប់បាត់បង់អាយុជីវិតថែមទៀតផង៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


