ជីវិតកម្សាន្ដ
លោកជំទាវ ខុង លីស៊ីអាណា ចូលបំភ្លឺនៅតុលាការ តែមិនព្រមលែងលះលោកឧកញ៉ា ឌួង ងៀប
ភរិយាលោកឧកញ៉ា ឌួង ងៀប គឺលោកជំទាវ ខុង លីស៊ីអាណា នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញវត្តមានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមដីការកោះហៅលើករណីបណ្តឹងលែងលះជាមួយស្វាមីលោកឧកញ៉ា ឌួង ងៀប។

ការកោះហៅរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីបំភ្លឺជុំ វិញបណ្តឹងរបស់ស្វាមី គឺលោកឧកញ៉ា ឌួង ងៀប ប្តឹងសុំលែងលះជាមួយភរិយា គឺលោកជំទាវ ខុង លីស៊ីអាណា។ ប៉ុន្តែបើតាមប្រភពព័ត៌មានបានលើកឡើងថា មិនបានសម្រេចឡើយ ដោយលោកជំទាវ ខុង លីស៊ីអាណា មិនយល់ព្រមលែងលះ។
បើយោងតាមការបញ្ជាក់ពីលោកជំទាវ ខុង លីស៊ីអាណា បានប្រាប់សារព័ត៌មានឲ្យដឹងថា ”ស្វាមីលោកស្រីគឺឧកញ៉ា ឌួង ងៀប បានទាមទារលែងលះលោកស្រី តែលោកស្រីមិនព្រមលែងលះជាដាច់ខាត ព្រោះការលើកឡើងដើម្បីការលែងលះរបស់គាត់ វាមិនសមហេតុសមផលដែលលោកស្រីត្រូវលែងលះជាមួយគាត់ឡើយ ដោយគាត់ថា មកពីលោកស្រីរករឿងគាត់ គាត់មិនមានសិទ្ធឯកភាពផ្សេងៗ តែការពិតគ្រប់យ៉ាង គឺដោយសារគាត់មានស្រីទើបធ្វើឲ្យគ្រួសាររបស់លោកស្រីបែកបាក់គ្នា” ។

លោកជំទាវ ខុង លីស៊ីអាណា បានបន្តថា តើសាកសមដែលទេដែលប្តីលួចលាក់មានសាហាយនៅខាងក្រៅ រហូតមានកូនមកឲ្យប្រពន្ធកូននៅផ្ទះទទួលស្គាល់ពេញមុខពេញសិទ្ធិបែបនេះ?។
ទោះបីយ៉ាងណា ជុំវិញបណ្តឹងនៃការលែងលះរវាងលោកជំទាវ ខុង លីស៊ីអាណា និងលោកឧកញ៉ា ឌួង ងៀប ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ គឺមិនទាន់ដាច់ស្រេចគ្នានៅឡើយទេ ពោលគឺដោយសារលោកជំទាវ ខុង លីស៊ីអាណា មិនយល់ព្រមលែងលះ និងអះអាងថា ការលើកឡើងរបស់ឧកញ៉ា ឌួង ងៀប ដើម្បីលែងលះជាមួយខ្លួនមិនសមហេតុផល។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ខុង លីស៊ីអាណា ។
ដោយឡែកសម្រាប់លោកឧកញ៉ា ឌួង ងៀប រហូតមកទល់ពេលនេះ គឺលោកឧកញ៉ាមិនទាន់មានការបញ្ជាក់ ឬបកស្រាយអ្វីឡើយ ជុំវិញរឿងរ៉ាវនេះ។

គួររំលឹកថា កាលពីថ្មីៗនេះមានការចាប់អារម្មណ៍ច្រើនជុំវិញរឿងរ៉ាវវិវាទរបស់គ្រួសារអភិជនរវាងលោកឧកញ៉ា ឌួង ងៀប និងភរិយា គឺលោកជំទាវ ខុង លីស៊ីអាណា ដែលបានបើកកកាយរឿងលែងលះ និងបញ្ហាគ្រួសារជាច្រើនដែលធ្វើឡើងពីសំណាក់លោក ជំទាវ ខុង លីស៊ីអាណា តាមរយ:សន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៤ខែឧសភាកន្លងទៅនេះ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


