Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ស្ពឺ​​រកឃើញ​កម្មករ​រោងចក្រ​៤៤​នាក់​និង​អ្នកលក់ដូរ​១​នាក់ ​ឆ្លង​​កូ​វីដ

បានផុស

នៅ

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​ ដែល​បាន​ផ្សាយ​នៅ​ល្ងាច​ថ្ងៃទី២០ ​ខែ​ឧសភា​នេះ​បាន​ឲ្យ​ដឹងថា​ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ចំនួន​៤៥​នាក់​នោះ ​ក្នុងនោះ​មាន​២២​នាក់ជាក​ម្មករ​បម្រើការ​ងារ​នៅ​រោងចក្រ ​វ៉ា​សាន់​ កម្មករ​២១​នាក់​ទៀត ​បម្រើ​ការងារ​នៅ​រោង​ចក្រ​ កា​ណាធៀ កម្មករ​១​នាក់​ទៀត ​បម្រើ​ការងារ​នៅ​រោងចក្រ​ អូ​រី​ហ្សី​ន​ និង​១​នាក់​ទៀត​ជា​អ្នកលក់ដូរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ថ្ងៃនេះ​ ដែរ​ក៏មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ចំនួន៣៨​នាក់​ នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជនបទ​កម្ពុជា​-​កូរ៉េ​ ត្រូវបាន​អនុញ្ញាតឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ ធ្វើ​ឲ្យ​អ្នកជា​កើនឡើង​ដល់​៨៣​នាក់​។​

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម