កូវីដ-១៩
គ្រូពេទ្យឥណ្ឌា៣នាក់ រួមគ្នាចាប់រំលោភអ្នកជំងឺកូវីដក្នុងបន្ទប់ ICU
ស្ត្រីឆ្លងជំងឺកូវីដ-១៩ អាយុ៤៥ឆ្នាំម្នាក់បានស្លាប់កាលពីថ្ងៃពុធ ខណៈកូនស្រីរបស់គាត់បានចោទប្រកាន់ថា ម្តាយត្រូវបានរំលោភដោយបុគ្គលិក៣នាក់ នៅមន្ទីរពេទ្យឯកជនក្រុង Patna។

គេហទំព័រ National Herald India បានរាយការណ៍ថា កូនស្រីរបស់ស្ត្រីដែលស្លាប់បានអះអាងថា ម្តាយរបស់នាង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Paras HMRI ក្នុងទីក្រុង Patna កាលពីថ្ងៃទី១៥ខែឧសភា ជាមួយរោគសញ្ញាជំងឺកូវីដ-១៩។
នាងអះអាងថា ម្តាយរបស់នាងត្រូវបានបុគ្គលិក៣នាក់ រំលោភនៅក្នុងបន្ទប់ ICU របស់មន្ទីរពេទ្យ កាលពីថ្ងៃទី១៦ខែឧសភា។ ទោះបីជាយ៉ាងណាក៏ដោយ មន្ទីរពេទ្យបានបដិសេធការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរកាលពីថ្ងៃពុធ។

ម្តាយបានប្រាប់ខ្ញុំអំពីឧប្បត្តិហេតុនេះ។ ចាប់តាំងពីពេលនោះមក ស្ថានភាពសុខភាពរបស់ម្តាយខ្ញុំ កាន់តែយ៉ាប់យ៉ឺន។ ខ្ញុំបាននិយាយទៅកាន់សាច់ញាតិរបស់ខ្ញុំ និងអង្គភាពនារីនៃគណបក្ស Jan Adhikar (JAP) អំពីឧប្បត្តិហេតុនេះ។
កូនស្រីបានបន្តទៀតថា “ខ្ញុំសង្ស័យថា គ្រូពេទ្យបានដាក់ឧបករណ៍ជំនួយខ្យល់ដកដង្ហើម ជាលេសស៊កបំពង់ចូលទៅ.ករបស់ម្តាយខ្ញុំ ដូច្នេះម្តាយខ្ញុំមិនអាចផ្តល់ព័ត៌មានដល់ប៉ូលិសបានទេ។ ឥឡូវនេះពួកគេបានប្រកាសថា ម្តាយខ្ញុំស្លាប់ហើយ”។

លោក M.L. Khan ចៅក្រមក្រុង Patna បាននិយាយថា “យើងបានទទួលពាក្យបណ្តឹងពីកូនស្រីរបស់អ្នកស្លាប់ ដែលប្តឹងទៅរដ្ឋបាលមន្ទីរពេទ្យ។ ឈ្មោះរបស់ជនជាប់ចោទ មិនត្រូវបានលើកឡើងនៅក្នុងពាក្យបណ្តឹងរបស់នាងទេ”។
យើងបានបញ្ជូនសាកសពសម្រាប់ការធ្វើកោសល្យវិច័យ ដើម្បីបញ្ជាក់ថាតើមានការរំលោភផ្លូវភេទដែរឬទេ។ យ៉ាងណាក្តី រដ្ឋបាលមន្ទីរពេទ្យបានលើកឡើងពីការឆ្លងមេរោគកូវីដ-១៩ ថាជាមូលហេតុនៃការស្លាប់របស់នាង។ ការស៊ើបអង្កេតបន្ថែម កំពុងបន្ត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


