ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជាក់ច្បាស់ៗនៅតែគាំទ្រពេញទំហឹងលើសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួនប្រឆាំងគ្រាប់រ៉ុកកែតបាញ់ចេញពីតំបន់ហ្គាហ្សា
រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ថា ទីក្រុងវ៉ាស៊ីនតោនគាំទ្រយ៉ាងពេញទំហឹង នូវសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួនប្រឆាំងនឹងគ្រាប់រ៉ុកកែត ដែលបាញ់ចេញពីតំបន់ហ្គាហ្សា ។
លោក Blinken ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកនឹងស្វែងរកការគាំទ្រពីអន្តរជាតិ សម្រាប់ការស្ថាបនាតំបន់ហ្គាហ្សាឡើងវិញ ហើយនឹងធ្វើវិភាគទានផ្ទាល់ខ្លួន ទៅកាន់តំបន់នោះផងដែរ ។
លោក Blinken បាននិយាយថា “យើងដឹងថា ដើម្បីទប់ស្កាត់ការវិលត្រឡប់ទៅរកអំពើហិង្សា យើងត្រូវប្រើវិធីដែលត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាធំៗ និងបញ្ហាប្រឈមជាច្រើនផ្សេងទៀត ។ ហើយយើងនឹងចាប់ផ្តើមជាមួយការដោះស្រាយស្ថានការណ៍មនុស្សធម៌នៅតំបន់ហ្គាហ្សា ក៏ដូចជាចាប់ផ្តើមស្ថាបនាតំបន់នោះឡើងវិញជាដើម” ។
ការថ្លែងគាំទ្រសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួនប្រឆាំងនឹងគ្រាប់រ៉ុកកែត ដែលបាញ់ចេញពីតំបន់ហ្គាហ្សា ធ្វើឡើង ក្រោយរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken ធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល តំបន់ West Bank ប្រទេសអេហ្ស៊ីប និងប្រទេសហ្សកដានី ក្នុងគោលបំណងរក្សាបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ។
គួររំឭកថា បទឈប់បាញ់គ្នាបានចូលជាធរមានកាលពីថ្ងៃសុក្រ ។ វាបានបញ្ចប់នូវអំពើហិង្សាដ៏សាហាវ រវាងភាគីទាំងពីរកាលពីដើមខែនេះ ខណៈប្រទេសអេហ្ស៊ីបបានសម្រុះសម្រួលកិច្ចព្រមព្រៀងនេះ តាមសំណើរបស់សហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រកឃើញមីស៊ីល និងគ្រាប់មិនទាន់ផ្ទុះរបស់ អ៊ីស្រាអែល ជិត ៣០០ គ្រាប់ ក្រោយបាញ់យកៗលើតំបន់ហ្គាហ្សា
ចុចអាន ៖ មិនខ្វល់រឿងបទឈប់បាញ់ចូលជាធរមាន កងកម្លាំងអ៊ីស្រាអែល និង ប៉ាឡេស្ទីន បន្តប៉ះទង្គិចគ្នាជាថ្មី
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង