ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចជំរុញឲ្យក្រុមការងារជំនាញបន្តចុះពិនិត្យដល់គ្រួសារគោលដៅក្នុងការទទួលសាច់ប្រាក់
ភ្នំពេញ ៖ លោកវង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងនូវការជំរុញឲ្យក្រុមការងារជំនាញបន្តចុះពិនិត្យការកំណត់អត្តសញ្ញាណកម្ម និងការសម្ភាសន៍របស់ក្រុមជនបង្គោលចំពោះក្រុមគ្រួសារគោលដៅសម្រាប់ការទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់។

លោករដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីណែនាំស្ដីពីនីតិវិធី និងយន្តការនៃការបើកផ្ដល់សម្រាប់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅទីស្តីការក្រសួងសង្គមកិច្ចនាថ្ងៃទី២៥ ឧសភា នេះ។
លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាពប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ត្រូវបានរាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រីតែងតែគិតគូរខ្ពស់ចំពោះសុខទុក្ខពលរដ្ឋទូទាំងប្រទេសជាធំពិសេសគ្រួសារទីទាល់ក្រនិងងាយរងគ្រោះដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយជម្ងឺរាតត្បាតដ៍កាចសាហាវកូវីដ១៩តែម្ដងដែលចាំបាច់បំផុត។

លោកបានថ្លែងបន្ដជម្រាបដល់បងប្អូនប្រជាពលរដ្ឋជឿលើរាជរដ្ឋាភិបាលចុះមិនដែលទុកឲ្យពលរដ្ឋណាម្នាក់នៅឯកោឬស្លាប់ដោយដាច់ពោះឡើយដោយផ្តល់ជាសាច់ប្រាក់ឧបត្ថម្ភជាបន្តបន្ទាប់។ ចំពោះគ្រួសារដែលរងគ្រោះធ្ងន់ធ្ងរដោយសារកូវីដ១៩ ដូចករណីឆ្លង ករណី ស្លាប់ដោយកូវីដ និងការធ្វើចត្តាឡីស័ក ឬក្នុងតំបន់បិទខ្ទប់ទទួលបានសាច់ប្រាក់របស់រាជរដ្ឋាភិបាល ឧបត្ថម្ភជាបន្តបន្ទាប់នៅក្នុងខែ មិថុនា ខាងមុខនេះ៕
ដោយ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


