ព័ត៌មានអន្ដរជាតិ
រកឃើញអ្នកស្លាប់ជាង៥០នាក់ ពីការលិចទូកនៅនីហ្សេរីយ៉ា
មនុស្សជាង៥០នាក់បានស្លាប់ និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូកដាក់មនុស្សលើសចំណុះមួយបានលិចនៅភាគខាងជើងរដ្ឋ Kebbi ប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃពុធ។ នេះបើយោងតាមអាជ្ញាធរ។
អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់អ្នកដំណើរនៅលើទូក១៥០នាក់ ដែលភាគច្រើនជាប្រជាជនមកពីរដ្ឋ Kebbi និងត្រូវបានគេជឿថា ពួកគាត់ជាអ្នកលក់ដូរ។

ប្រធានរដ្ឋាភិបាលមូលដ្ឋាន Ngaski ក្នុងរដ្ឋ Kebbi លោក Abdullahi Buhari បានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៥៣នាក់ ហើយចំនួនអ្នកស្លាប់ត្រូវគេរំពឹងនឹងកើនឡើងច្រើនទៀត។ ជាមួយគ្នានេះ មនុស្ស២២នាក់ត្រូវបានជួយសង្គ្រោះ និងបានយកទៅព្យាបាលនៅមន្ទីរពេទ្យមួយរយៈពេល ហើយក៏បានរំសាយឲ្យទៅផ្ទះវិញ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ លោក Abbas Rabiu Kamba នាយកស្តីទីភ្នាក់គ្រប់គ្រងគ្រោះអាសន្នរដ្ឋ Kebbi បានឲ្យដឹងថា ពួកគាត់បានស្រងសពចំនួន៤៧នាក់ ក្នុងនោះបុរស២០នាក់ និងស្ត្រី២២នាក់ពីទឹក។ រហូតដល់ពេលនេះ ចំនួនកុមារប៉ុន្មាននាក់នៅមិនទាន់ដឹងច្បាស់ទេ។

អ្នកនាំពាក្យប៉ូលិសរដ្ឋ Niger លោក Wasiu Abiodun បាននិយាយថា ទូកបានចេញដំណើរពីខណ្ឌ Borgu ក្នុងរដ្ឋ Niger ធ្វើដំណើរទៅផ្សារ Kebbi មុនពេលជួបឧបទ្ទវហេតុនៅព្រឹកថ្ងៃពុធ។
អាជ្ញាធរបានលើកហេតុផលថា ការដាក់ផ្ទុកលើសចំណុះជាមូលហេតុដែលបណ្តាលឲ្យកើតគ្រោះថ្នាក់ ខណៈអ្នកនាំពាក្យប៉ូលិសបានព្រមានអ្នកបើកដំណើរការទូកត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាព និងឈប់ដាក់លើសចំណុះ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


