ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តព្រមាន អំពីការលេចឡើង “កំពូលវីរុសកូវីដបំប្លែងខ្លួន”
អ្នកជំនាញបានព្រមានថា កំណែថ្មីនៃ “កំពូលវីរុសបំប្លែងខ្លួន” ក្លាយចេញពីមេរោគកូវីដ-១៩ នឹងកើតឡើងនាពេលអនាគត ហើយនៅពេលនេះ យើងទើបតែស្ថិតក្នុងដំណាក់កាលចាប់ផ្តើមប៉ុណ្ណោះ។
មានវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីៗជាច្រើនរួចទៅហើយ ដែលបានវិវត្តទៅជាមេរោគរីករាលដាលយ៉ាងឆាប់រហ័ស និងមានសមត្ថភាពគេចផុតពីប្រព័ន្ធភាពស៊ាំ។
ប៉ុន្តែលោក Ravi Gupta សាស្រ្តាចារ្យផ្នែកមីក្រូជីវសាស្ត្រ នៅសកលវិទ្យាល័យ Cambridge ចក្រភពអង់គ្លេស បាននិយាយថា នាពេលអនាគត វីរុសនឹងធ្វើរឿងចម្លែកៗជាច្រើនទៀត។
វីរុសនឹងព្យាយាមធ្វើឲ្យខ្លួនកាន់តែមានប្រសិទ្ធភាពក្នុងការឆ្លងទៅមនុស្ស នៅពេលដែលប្រជាជនបង្កើនភាពស៊ាំ។
លោកសាស្ត្រាចារ្យ Gupta បានព្រមានថា វាតែងតែធ្វើឲ្យមនុស្ស ប្រឈមនឹងការស្លាប់ថ្វីបើមានវ៉ាក់សាំងក៏ដោយ។
ស្របពេលជាមួយគ្នានោះ សមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្ររដ្ឋាភិបាល Nervtag បាននិយាយថា វីរុសកូវីដ-១៩ មិនអាចទាយទុកជាមុនបានទេ ហើយយើងមិនគួរទុកចិត្ដជ្រុកពេកឡើយ។
លោកសាស្រ្តាចារ្យ Rupta បានប្រាប់សន្និសីទសារព័ត៌មានមួយថា “វីរុសនឹងធ្វើរឿងចម្លែកៗ។ ខ្ញុំចង់និយាយថា នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ខ្ញុំគិតថា វានឹងបញ្ចូលគ្នា អ្នកនឹងទទួលបានកំពូលវីរុសបំប្លែងខ្លួន ខ្ញុំជឿដូច្នេះ”។
នៅពេល វីរុសបំប្លែងខ្លួន២ប្រភេទលាយបញ្ចូលគ្នា វាបង្កើតបានជា វីរុសកូនកាត់ ហើយបច្ចុប្បន្ន រឿងនេះបានកើតឡើងរួចទៅហើយ។ ការលាយបញ្ចូលនេះ គឺជាកត្តាសំខាន់សម្រាប់វីរុស ក្នុងការវិវឌ្ឍន៍ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Sun
ចុចអាន៖ ផ្ទុះជំងឺប៉េស្តដ៏សាហាវមួយប្រភេទនៅអាហ្វ្រិក អ្នកឆ្លងហើយ ក្អួតឈាមដល់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


