ព័ត៌មានអន្ដរជាតិ
វីដេអូស្តែងៗ ថតជាប់ពលរដ្ឋឥណ្ឌា ទម្លាក់សពអ្នកជំងឺកូវីដ ពីលើស្ពានចូលទន្លេ
វីដេអូគួរឲ្យរន្ធត់មួយបានបង្ហាញពី សាកសពអ្នកជំងឺកូវីដ-១៩ ត្រូវបានគេបោះចូលទៅក្នុងទឹកទន្លេ។

វីដេអូនេះ ត្រូវបានគេថតជាប់នៅក្នុងរដ្ឋ Uttar Pradesh ជាកន្លែងដែលមានសាកសពរាប់ពាន់នាក់ ត្រូវបានគេកប់នៅក្នុងរណ្តៅរាក់ៗតាមមាត់ទន្លេគង្គា ហើយខ្លះទៀតត្រូវបានគេបោះចោលទៅក្នុងទន្លេ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជុំវិញពិភពលោកកាលពីប៉ុន្មានសប្តាហ៍មុន។
ហេតុការណ៍នេះ ត្រូវបានថតជាប់ដោយពលរដ្ឋ ដែលកំពុងបើកបរនៅក្នុងស្រុក Balrampur កាលពីថ្ងៃទី២៨ឧសភា។

នៅក្នុងវីដេអូនោះ បុរសពីរនាក់ ដែលមានម្នាក់ពាក់ឈុតការពារ ត្រូវបានគេមើលឃើញកំពុងលើកសាកសពនៅលើស្ពាន បម្រុងបោះចូលទៅក្នុងទន្លេ។
ក្រោយមក ប្រធានផ្នែកវេជ្ជសាស្រ្តស្រុក Balrampur បានបញ្ជាក់ថា សាកសពនេះ ពិតជាអ្នកជំងឺកូវីដមែន។ សាច់ញាតិទាំងពីរនាក់ត្រូវបានចាប់ខ្លួន។
រដ្ឋាភិបាលបានបញ្ជាឲ្យរដ្ឋភាគខាងជើងត្រូវធានាថា សាកសពនឹងមិនត្រូវបោះចោលចូលទៅក្នុងទន្លេទៀតទេ។ រដ្ឋាភិបាលក៏បានស្នើដល់រដ្ឋនានា ឲ្យបង្កើនការល្បាតនៅតាមបណ្តោយដងទន្លេផងដែរ ដើម្បីបញ្ឈប់ការអនុវត្តបែបនេះ ដែលមើលទៅដូចជាកំពុងរីកសាយភាយដោយសារតែភាពក្រីក្រនិងកង្វះការយល់ដឹង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NDTV
ចុចអាន៖ វិបត្តិកូវីដមហាវេទនា ពលរដ្ឋឥណ្ឌាក្រីក្ររាប់រយលាននាក់ជួបទុក្ខធំបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


