ជីវិតកម្សាន្ដ
ជ័យលាភីទាំង៥ ក្នុងការប្រកួតវីដេអូខ្លី «លេងសង្ក្រាន្ត មកលេងស្រុកខ្ញុំ» ជំរុញវប្បធម៌ និងទេសចរណ៍កម្ពុជា
ថ្មីៗនេះ សមាគមសិល្បករខ្មែរ បានប្រកាសលទ្ធផលជាផ្លូវការ នៃកម្មវិធីប្រកួតផលិតវីដេអូខ្លីក្រោមប្រធានបទ «លេងសង្ក្រាន្ត មកលេងស្រុកខ្ញុំ» ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៦ ដោយមានម្ចាស់ជ័យលាភីចំនួន ៥រូប ។លទ្ធផលនេះ ត្រូវបានប្រកាសនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីដំណើរការវិនិច្ឆ័យយ៉ាងត្រឹមត្រូវ ខណៈទើបនឹងបើកបង្ហាញស្នាដៃជ័យលាភីទាំង ៥ ជាបន្តបន្ទាប់ពីម្សិលមិញនេះ។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកស្ទួយសក្តានុពលទេសចរណ៍ វប្បធម៌ និងរបៀបរស់នៅតាមសហគមន៍ ក្នុងភូមិស្រុកនានា ក្នុងន័យលើកតម្កើងតម្លៃប្រពៃណី-វប្បធម៌ ក៏ដូចជាទេសចរណ៍កម្ពុជា។ ជាមួយគ្នានេះ ក៏ជាវេទិកាដ៏សំខាន់សម្រាប់យុវជន សិស្សនិស្សិត និងអ្នកស្រលាញ់ការផលិតមាតិកា ក្នុងការបង្ហាញសមត្ថភាព និងគំនិតច្នៃប្រឌិតរបស់ខ្លួនផងដែរ។ ក្នុងចំណោមនោះ លទ្ធផលជ័យលាភីរួមមាន៖
១. ម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខ១ នៅក្នុងកម្មវិធីប្រកួតវីដេអូខ្លី «លេងសង្ក្រាន្ត មកលេងស្រុកខ្ញុំ» មានគណនីហ្វេសប៊ុកឈ្មោះ Hang out with me & Brab Domneong ។
២. ជ័យលាភីចំណាត់ថ្នាក់លេខ២ នៅក្នុងកម្មវិធីប្រកួតវីដេអូខ្លី «លេងសង្ក្រាន្ត មកលេងស្រុកខ្ញុំ» គណនីហ្វេសប៊ុកឈ្មោះ Kallyka Rithy ។
៣. ជ័យលាភីចំណាត់ថ្នាក់លេខ៣ នៅក្នុងកម្មវិធីប្រកួតវីដេអូខ្លី «លេងសង្ក្រាន្ត មកលេងស្រុកខ្ញុំ» គណនីហ្វេសប៊ុកឈ្មោះ ម៉ុល លីតា ។
៤. ជ័យលាភីចំណាត់ថ្នាក់លេខ៤ នៅក្នុងកម្មវិធីប្រកួតវីដេអូខ្លី «លេងសង្ក្រាន្ត មកលេងស្រុកខ្ញុំ» គណនីឈ្មោះ Orn Kimchheang ។
៥. ជ័យលាភីចំណាត់ថ្នាក់លេខ៥ នៅក្នុងកម្មវិធីប្រកួតវីដេអូខ្លី «លេងសង្ក្រាន្ត មកលេងស្រុកខ្ញុំ» គណនីឈ្មោះ Kea Diary ។
ជាមួយគ្នានេះ សមាគមសិល្បករខ្មែរ បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះម្ចាស់ជ័យលាភីទាំងអស់ ខណៈដែលក៏បានថ្លែងអំណរគុណ និងលើកទឹកចិត្តដល់បេក្ខភាពផ្សេងទៀត ដែលបានចូលរួមប្រកួត ទោះមិនទទួលបានជ័យលាភីក៏ដោយ។ ការចូលរួមយ៉ាងសកម្មរបស់បេក្ខភាពទាំងអស់ ត្រូវបានគេចាត់ទុកថា ជាផ្នែកសំខាន់ក្នុងការផ្សព្វផ្សាយសិល្បៈ វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ ជាពិសេសបរិយាកាសសង្ក្រាន្តនៅតាមតំបន់នានាទូទាំងប្រទេស៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


