កូវីដ-១៩
ខេត្តតាកែវបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៩នាក់បន្ថែមទៀត
ស្នងការនគរបាលខេត្តតាកែវបានឲ្យដឹងថា ខេត្តតាកែវបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៩នាក់បន្ថែមទៀត ស្រី៩នាក់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។
បើតាមលោកឧត្តមសេនីយ៍ទោល សុខ សំណាង ស្នងការនគរបាលខេត្តតាកែវបានឲ្យដឹងនៅក្នុងរបាយការណ៍ចុះថ្ងៃទី៣១ ខែឧសភានេះថា ក្នុងចំណោមអ្នករកឃើញថ្មីចំនួន១៩នាក់នោះ ក្នុងនោះនៅស្រុកត្រាំកក់ចំនួន៦នាក់ ស្រី៣នាក់ ស្រុកព្រៃកប្បាសចំនួន១នាក់ស្រី ក្រុងដូនកែវចំនួន២នាក់ប្រុសស្រុកសំរោងចំនួន២នាក់ ស្រី ស្រុកបាទីចំនួន៧នាក់ស្រី៣ និងស្រុកកោះអណ្តែតចំនួន១នាក់ប្រុស។

លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវបានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ១៩នៅខេត្តតាកែវ ភាគច្រើនជាកម្មករកម្មការិនីបម្រើការនៅតាមរោងចក្រពិសេសរោងចក្រសាន់បូ ដែលមានកម្មករឆ្លងរាប់រាយនាក់។
លោកប្រធានមន្ទីរបានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករកម្មការិនីត្រូវអនុវត្តការធ្វើចត្តាឡីស័កឲ្យបានខ្ជាប់ខ្ជួនជាទីបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាពាក់ម៉ាស រក្សាគម្លាតនិងលាងដៃឱ្យបានញឹកញាប់ ពិសេសកុំប្រឡែងគ្នាដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ។

លោកប្រធានមន្ទីរបានបន្ថែមទៀតថា ចំពោះអ្នកដែលមានជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ត្រូវរួសរាន់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ឱ្យបានឆាប់បំផុតដើម្បីដឹងលទ្ធផលធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវហាមប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


