ព័ត៌មានអន្ដរជាតិ
អារ៉ាប់រួម ហាមអ្នកដំណើរមកពី វៀតណាម មិនឲ្យចូលប្រទេស
ប្រទេសអារ៉ាប់រួម បានប្រកាសផ្អាកការចូល របស់អ្នកដំណើរទាំងអស់ដែលជិះយន្តហោះចេញពីប្រទេសវៀតណាម។ ការហាមឃាត់ នឹងអនុវត្តចាប់ពីម៉ោង ១១ និង ៥៩ នាទីយប់ ថ្ងៃទី ៥ មិថុនាទៅ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិល និងអាជ្ញាធរជាតិគ្រប់គ្រងវិបត្តិគ្រាអាសន្ននិង គ្រោះមហន្តរាយបានធ្វើការប្រកាសរួមគ្នាបែបនេះ កាលពីថ្ងៃព្រហស្បតិ៍។
បម្រាមនេះ ក៏អនុវត្តផងដែរចំពោះអ្នកដំណើរឆ្លងកាត់។ អ្នកដំណើរឆ្លងកាត់តាមជើងហោះហើរដែលចូលប្រទេសអារ៉ាប់រួម រួចធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ត្រូវបានលើកលែង។

កាលពីថ្ងៃសៅរ៍ ទីក្រុងហាណូយបាននិយាយថា ខ្លួនបានរកឃើញវីរុសបំប្លែងខ្លួនប្រភេទថ្មីដែលឆ្លងកាន់តែខ្លាំង។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក ង្វៀន ថាញ់ឡុង អះអាងថា វីរុសកូនកាត់ថ្មីនេះ គឺឆ្លងតាមរយៈខ្យល់អាកាស។
ទោះបីជាយ៉ាងណាក៏ដោយ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសវៀតណាមបាននិយាយថា មេរោគនេះ មិនមែនជាវីរុសបំប្លែងខ្លួនប្រភេទថ្មីនោះទេ វាជាផ្នែកនៃវីរុសឥណ្ឌា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Khaleej Times
ចុចអាន៖ ខ្លាចកូវីដ! វៀតណាម ហាមមនុស្សមកពី ៤ ប្រទេសមិនឲ្យចូល ក្នុងនោះមាន កម្ពុជា ដែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


