បច្ចេកវិទ្យា
realme 7i “64MP Power Master”នឹងមានដាក់លក់នៅថ្ងៃទី23 ខែតុលានេះហើយ
realme 7i “ស្មាតហ្វូន ដែលមានបំពាក់កាមេរ៉ា4គ្រាប់និងមានតម្លៃក្រោម250ដុល្លារដំបូងគេនៅកម្ពុជា” នឹងធ្វើការដាក់លក់លើកដំបូងជាផ្លូវការនៅថ្ងៃទី23 ខែតុលា ការបំពាក់ជាមួយនឹងកាមេរ៉ាលំដាប់ Flagship 64MP Ultra Clear 4គ្រាប់ ថាមពលថ្មធំ5000mAh និងអេក្រង់កម្រិត90Hz ធ្វើឲ្យវាក្លាយជាស្មាតហ្វូនថតរូប ដែលមានតម្លៃសមរម្យបំផុត នាំនូវបទពិសោធន៍ដ៏អស្ចារ្យដល់អ្នកប្រើប្រាស់វ័យក្មេង។ នៅក្នុងទីផ្សារកម្ពុជា realme គឺជាម៉ាកបច្ចេកវិទ្យាដំបូងគេ ដែលហ៊ានយកបច្ចេកវិទ្យាលំដាប់ Flagship 64MP Ultra Clear 4គ្រាប់មកបំពាក់ នៅក្នុងជួរតម្លៃ249ដុល្លារ និងក្លាយជាម៉ាកបច្ចេកវិទ្យាពេញនិយមយ៉ាងពិតប្រាកដ។

ចាប់ពីពេលកន្លងមករហូតមកដល់បច្ចុប្បន្ន realme គឺតែងតែហ៊ានឆ្ពោះទៅរកលំដាប់ថ្នាក់ទី១ សម្រាប់ផ្នែកផលិតផល realme គឺតែងតែហ៊ានធ្វើជាម៉ាកបច្ចេកវិទ្យាពេញនិយម ដែលឈានមុខគេ បង្កើតនូវផលិតផល ដែលមានបច្ចេកទេសល្អនិងទទួលបានពានរង្វាន់ការរចនាលំដាប់អន្តរជាតិ ដូចជា realme X50 Pro ដែលជាផលិតផល Flagship 5G ដំបូងនិងមានបំពាក់នូវបច្ចេកវិទ្យាសាកលឿន 65W SuperDart និងទទួលបានពានរង្វាន់GOOD DESIGN AWARD 2020 និង DESIGN AWARD ចំណែក Buds Q ដែលបានរចនាដោយអ្នករចនាល្បីនៅHermes ក៏ទទួលបានពានរង្វាន់ GERMAN DESIGN AWARD WINNER 2021និងDESIGN AWARD ។

ហើយសម្រាប់ផ្នែកអ្នកប្រើប្រាស់ យុវវ័យសម័យបច្ចុប្បន្ន គឺចូលចិត្តកត់ត្រាការរស់នៅ ក៏ដូចជាហ៊ានស្វែងរកនូវអ្វី ដែលជាខ្លួនឯង realme ជាម៉ាកដែលហ៊ានយកបច្ចេកវិទ្យា ដែលឈានមុខគេមកបំពាក់ក្នុងជួរតម្លៃកាន់តែទាប ហើយនៅក្នុងជួរតម្លៃនីមួយៗ គឺមានបង្កើតនូវជម្រើសផលិតផលល្អបំផុត សម្រាប់បំពេញតម្រូវការរបស់យុវវ័យ និងជួយលើកទឹកចិត្តយុវវ័យឲ្យសម្រេចនូវរឿង ដែលពួកគេចូលចិត្តនិងចង់ធ្វើតាមរយៈតម្លៃសមរម្យបំផុត។ ធ្វើឲ្យការរស់នៅកាន់តែប្រសើរឡើង លើកទឹកចិត្តអ្នកប្រើប្រាស់ឲ្យហ៊ានធ្វើជាខ្លួនឯង។
realme 7 series ដែលមានបំពាក់កាមេរ៉ា 64MP Ultra Clear 4គ្រាប់លំដាប់ Flagship មិនត្រឹមតែអាចលេង Filters ប្តូរពណ៌ថ្មីៗជាច្រើន ដែលមាន realme 7Pro ដែលមានបំពាក់បច្ចេកវិទ្យា65W SuperDart ដំបូងគេ ហើយនឹង realme 7 ដែលមានបំពាក់នូវ Media Tek G95 ដំបូងគេ រួមទាំងrealme 7i ដែលមានការរចនាថ្មី និងជាម៉ូដែលមួយ ដែលបានយកបច្ចេកវិទ្យាកាមេរ៉ា 4 គ្រាប់លំដាប់ Flagship យកមកបំពាក់នៅជួរតម្លៃ 249$ ដំបូងគេនិងជាម៉ូដែលមួយដែលស័ក្ដិសមសម្រាប់អ្នកប្រើប្រាស់បំផុត។

វាជា“ លើកដំបូង” នៃការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាជាច្រើននិងតម្លៃ ជំរុញឲ្យបច្ចេកវិទ្យាកាន់តែពេញនិយម ដឹកនាំឧស្សាហកម្មបច្ចេកវិទ្យាឲ្យរីកចម្រើនរួមគ្នា និងធ្វើឲ្យ realme អាចពង្រីកយ៉ាងឆាប់រហ័សដល់ទៅ61ទីផ្សារជុំវិញពិភពលោក ហើយបានជាប់ចំណាត់ថ្នាក់លេខ៤នៅក្នុងទីផ្សារប្រទេសកម្ពុជាក្នុងរយៈពេលមួយឆ្នាំ។

នាអនាគត realme នឹងបន្តការរីកចម្រើន បន្តនាំមកនូវផលិតផល ដែលមានគុណភាពខ្ពស់ និងតម្លៃកាន់តែសមរម្យដល់អ្នកប្រើប្រាស់ ធ្វើឲ្យបទពិសោធន៍ប្រើប្រាស់របស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង។ ដូចដែលលោក Sky Li ដែលជានាយកប្រតិបត្តិរបស់realmeបានបង្ហាញថា “ពួកយើងបានប្រើរយៈពេលពីរឆ្នាំដើម្បីបញ្ជាក់ថា ម៉ាកផលិតផលថ្មីមួយក៏មានឱកាសដូចគ្នា ហើយ នេះគ្រាន់តែជាការចាប់ផ្តើម អនាគតគ្មានដែនកំណត់ យើងដឹកនាំស្មារតីឆ្ពោះទៅមុខទាំងអស់គ្នា។”
អត្ថបទពាណិជ្ជកម្ម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


