KPT+
គន្លឹះតូចៗយើងតែងមើលរំលង តែបានបន្ថែមអត្ថន័យឲ្យជីវិត ល្អប្រសើរជាងមុន
យើងអាចរំលងការអបអរឬសាទររឿងតូចៗ គិតថាវាគ្មានប្រយោជន៍គ្មានន័យអ្វីឲ្យជីវិតនេះត្រូវជួប។ តែអ្នកត្រូវដឹងថាអ្វីក៏ដោយសុទ្ធតែផ្ដើមពីតូចទាំងអស់។ បើអ្នកក្រឡេកមើលតែបន្តិច ជីវិតអ្នកនឹងមានន័យ រស់មានក្ដីសង្ឃឹមដោយសារអ្នកមានគោលដៅ និងដឹងថាខ្លួនជានរណា មកពីណា។
១ អ្វីសំខាន់សម្រាប់អាជីពសព្វថ្ងៃនេះ

តើអ្វីដែលសំខាន់បំផុតសម្រាប់អាជីពរបស់អ្នក? ស្វែងរកភាពច្បាស់លាស់លើសំណួរមួយនេះ។ ប្រសិនបើអ្នកនិយាយថាលុយ គឺជាជំហានមួយឆ្ងាយណាស់សម្រាប់ជីវិត។ ហេតុអ្វីបានជាយើងចង់បានលុយ? លំហាត់នេះនឹងពង្រីកគោលបំណងរបស់យើង ឲ្យកាន់តែក្លៀវក្លាជាងមុន។
២ ស្វែងរកសំឡេងពិតពីខ្លួនឯង
វិស័យនៃការអភិវឌ្ឍខ្លួនឯងមានច្រើន។ ប៉ុន្តែដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ពីពេលវេលាដែលអ្នកបានធ្វើឲ្យខ្លួនឯងរីកចម្រើន សូមស្វែងរកសំឡេងពិតប្រាកដដែលអ្នកស្គាល់បំផុតក្នុងខ្លួនអ្នក។
៣ សរសេរស្គ្រីបដាស់តឿនខ្លួនឯង

យីហោរបស់យើងគឺជារឿងយើង ហើយវាបានជះឥទ្ធិពលដល់អ្នកដទៃ ដើម្បីចូលរួមជាមួយយើងក្នុងការឈានដល់គោលដៅរួមគ្នា។ ធ្វើបញ្ជីខ្លីៗនៃការសាកល្បងនិងពេលវេលាដែលយើងបានធ្វើកន្លងមក។ ការសរសេរស្គ្រីបដាស់តឿនខ្លួនឯង ដូចដាក់គោលដៅអនាគតមួយដែរ។
៤ បរិភោគគេងដើម្បីយកថាមពល
ប្រសិនបើអ្នកយល់ថាខ្លួនមានអារម្មណ៍ថាងងុយគេង សូមគេយកកម្លាំង បើឃ្លានសូមទទួលទានចុះ វាមិនត្រឹមតែចំនួននៃការគេងដែលអ្នកកំពុងទទួលបាននោះទេ វាក៏សំខាន់ចំពោះរបបអាហាររបស់យើងផងដែរ។ ហូបឆ្អែតគេលក់ ទើបមានកម្លាំងបន្តទៅមុខទៀត។
៥ ដឹងពីប្រាក់ចំណាយផ្ទាល់ខ្លួនសព្វថ្ងៃ

ប្រសិនបើយើងមិនដឹងឬមិនមានទិន្នន័យនៃការចាយវាយ យើងមិនអាចមានប្រាកសល់ដូចគេទេ។ សូមពិចារណាធ្វើការផ្លាស់ប្ដូរទម្លាប់មួយចំនួន ដែលយើងកំពុងតែបំផ្លាញប្រាក់។
៦ កំណត់អត្តសញ្ញាណខ្លួនឯង
សំឡេងនៃការសង្ស័យលើខ្លួនឯង ស្ថិតនៅក្នុងខ្លួនយើងទាំងអស់។ ប៉ុន្តែនៅពេលអ្នកកំណត់អត្តសញ្ញាណខ្លួនបាន សូមដកយកថាមពលអាក្រក់នេះចោល ដើម្បីយកឈ្នះភាពជឿជាក់របស់អ្នក។
៧ អបអរពេលវេលាល្អ

ប្រសិនបើអ្នកមិនអបអរការឈ្នះរបស់អ្នក តើអ្នកណានឹងគួរតែអបអរទៅ? រៀងរាល់យប់ក្នុងសប្ដាហ៍ណាក៏ដោយ យើងត្រូវតែរៀនអបអរចំពោះលទ្ធផល នៃថ្ងៃដែលយើងទទួលបាន មិនថាការងារផ្ទាល់ខ្លួន ឬនៅកន្លែងធ្វើការ រឿងអស់នេះនឹងធ្វើឲ្យយើងមានមោទនភាព។ វានឹងធ្វើឲ្យយើងមានកម្លាំងចិត្តបន្តទៅមុខទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធីធ្វើឲ្យមានកម្លាំងចិត្តដោយខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


