ព័ត៌មានជាតិ
ឯកឧត្តម លី ធុជ នាំយកគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋកំពុងជួបការលំបាកនៅក្រុងបាវិត
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បាននាំយកនូវគ្រឿងឧបភោគបរិភោគចែកជូនដល់គ្រួសារកំពុងជួបការលំបាកខ្វះខាតដោយសាររងផលប៉ះពាល់ជំងឺកូវីដ-១៩ ចំនួន ៣៧៥គ្រួសារ ស្ថិតនៅសង្កាត់ទាំង៥ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង រួមមាន ៖ សង្កាត់ច្រកម្ទេស ៣១គ្រួសារ, សង្កាត់ព្រៃអង្គុញ ១៣២គ្រួសារ, សង្កាត់បាទី ៥៣គ្រួសារ, សង្កាត់បាវិត ៤៩គ្រួសារ, និងសង្កាត់ប្រាសាទ ១១០គ្រួសារ។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានមានប្រសាសន៍ថា ក្រោមការសម្របសម្រួលរបស់លោក មានអ្នកវិនិយោគិន និងសប្បុរជននានាទាំងក្នុងនិងក្រៅប្រទេស បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែករំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងទទួលរងគ្រោះដោយសារកូវីដ-១៩។

ឯកឧត្តមបានបន្តទៀតថា ការឧបត្ថម្ភស្បៀងនេះ ពិតជាបានឆ្លើយតបនឹងតម្រូវការចាំបាច់សម្រាប់ដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្វះខាត ក្នុងគ្រាដែលប្រទេសកំពុងជួបបញ្ហាបែបនេះ ហើយក៏ជាការបង្ហាញអំពីទឹកចិត្តដ៏សប្បុរស និងសណ្តានចិត្តចូលរួមសាមគ្គីរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងនៅក្នុង និងក្រៅប្រទេស «ខ្មែរជួយខ្មែរ» ដើម្បីជួយជ្រោមជ្រែងទៅដល់ការឆ្លើយតបទៅនឹងវិធានការការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ផងដែរ។

សូមបញ្ជាក់ផងដែរថា÷ គ្រឿងឧបភោគបរិភោគទាំងនោះរួមមាន÷ អង្ករ, ត្រីខកំប៉ុង, មី, និងទឹកត្រី ដោយមានការចូលរួមឧបត្ថម្ភពីបងប្អូនខ្មែរនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី តាមរយៈលោក សួន ខាលចាន់ខា, លោកស្រី កែ បូរី និងលោក គាំ រីបូន ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារចុះជួយក្រុងបាវិត, ក្រុមហ៊ុន Khmer Times Media Group, លោក ហូ វុទ្ធី ប្រធាន ក្រុម ការងារ សង្កាត់ ព្រៃ អង្គុញ , លោក សាឡា អេអ៊ីសា និងកញ្ញា Narumon Rinruangsin នៃក្រុមហ៊ុន Modern Imp/Exp Co Ltd៕

អត្ថបទ៖ ភក្ដី

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន