ព័ត៌មានអន្ដរជាតិ
វៀតណាម ពិភាក្សាជាមួយ អាមេរិក ផលិតវ៉ាក់សាំងកូវីដ ចាក់តែមួយដូស មានប្រសិទ្ធភាពខ្ពស់
កាលពីថ្ងៃសៅរ៍ ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា សហគ្រាសវៀតណាម កំពុងពិភាក្សាជាមួយក្រុមហ៊ុនសហរដ្ឋអាមេរិក ទាក់ទងនឹងការផ្ទេរបច្ចេកវិទ្យា ដើម្បីផលិតវ៉ាក់សាំងកូវីដ ចាក់តែមួយដូស ជាមួយនឹងប្រសិទ្ធភាពការពារខ្ពស់។
ទោះបីជាយ៉ាងណាក៏ដោយ ឈ្មោះរបស់សហគ្រាសវៀតណាមនិងក្រុមហ៊ុនអាមេរិកនោះ មិនទាន់ត្រូវបានបង្ហាញឲ្យដឹងនៅឡើយទេ។

ក្រសួងនិយាយថា ក្រុមហ៊ុនវៀតណាមបាននិងកំពុងចរចាជាមួយក្រុមហ៊ុនសហរដ្ឋអាមេរិក អំពីលក្ខខណ្ឌសម្រាប់ការផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំងប្រភេទ mRNA។ វ៉ាក់សាំងប្រភេទ mRNA បានបញ្ចប់ការសាកល្បងគ្លីនិកដំណាក់កាលទី១និងទី២របស់ខ្លួន ហើយត្រូវការចាក់តែមួយដូសប៉ុណ្ណោះ ក្នុងចំណុះ៥មីលីក្រាមជាមួយនឹងប្រសិទ្ធភាពការពារខ្ពស់ ដោយរក្សាទុកនៅសីតុណ្ហភាពចន្លោះពី ២ទៅ៨ អង្សាសេ។
រោងចក្រដែលវិនិយោគដោយក្រុមហ៊ុនវៀតណាមនេះ មានសមត្ថភាពផលិតពី ១០០ទៅ២០០ លានដូសក្នុងមួយឆ្នាំ ហើយគេរំពឹងថានឹងចាប់ផ្តើមផលិតចាប់ពីត្រីមាសទី ៤ ឆ្នាំនេះឬដើមឆ្នាំ ២០២២ ទៅ។

គួរបញ្ជាក់ថា វ៉ាក់សាំងកូវីដបច្ចុប្បន្នភាគច្រើន ត្រូវការចាក់ចំនួនពីរដូស លើកលែងតែវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson ប៉ុណ្ណោះ ដែលតម្រូវឲ្យចាក់តែមួយដូស។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានឲ្យដឹងថា វ៉ាក់សាំង mRNA ប្រភេទថ្មី អាចការពារប្រឆាំងនឹងជំងឺឆ្លងបាន។ វ៉ាក់សាំងប្រភេទនេះ ត្រូវបានគេបង្ហាញថា មានប្រសិទ្ធភាព ៩៤,៨ ភាគរយប្រឆាំងនឹងជំងឺកូវីដ-១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ កុំបារម្ភ! ស្រ្តីកំពុងបំបៅកូនដោយទឹកដោះក៏អាចចាក់វ៉ាក់សាំងកូវីដបានដែរ ថែមទាំងផ្តល់អង់ទីគ័រដល់កូនទៀតផង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


