ព័ត៌មានជាតិ
ភរិយាអភិបាលខណ្ឌដូនពេញ នាំអំណោយចែកជូនគ្រួសារសពដោយជំងឺកូវីដម្នាក់នៅសង្កាត់ស្រះចក
លោកស្រី ហេង សុខគង់ ភរិយាលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលដូនពេញ និង លោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បាននាំយកអំណោយ និងថវិការបស់រដ្ឋបាលខណ្ឌដូនពេញ ជូនដល់ក្រុមគ្រួសារសពដែលបានទទួលមរណៈភាពដោយសារជំងឺកូវិដ-១៩ ចំនួន១នាក់ ស្ថិតនៅភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

នាឱកាសនោះ លោកស្រី ហេង សុខគង់ និងលោកស្រី នូ ថាវី អភិបាលរងខណ្ឌដូនពេញ ក៏បានថ្លែងនូវការសោកស្តាយ និងបានចូលរួមរំលែកមរណទុក្ខដល់គ្រួសារសពចំពោះការបាត់បង់សមាជិកជាទីស្រឡាញ់ និងសូមឧទ្ទិសនូវមហាកុសលដល់វិញ្ញាណក្ខន្ធសពបានដល់សុគតិភព និងជាពិសេសលោកស្រីទាំង២ ក៏បានផ្តាំផ្ញើដល់គ្រួសារសពត្រូវរឹងមាំនឹងរក្សាអនាម័យឲ្យបានតាមវិធានសុខាភិបាលដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសហាវនេះ៕
អត្ថបទ ៖ រស្មី


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


