Connect with us

ជីវិតកម្សាន្ដ

ម៉េង កែវពេជ្ជតា រំភើបចិត្តក្រោយបានទៅទស្សនារូបសំណាកលោក ស៊ីន ស៊ីសាមុត និងកវី គង្គ ប៊ុនឈឿន ផ្ទាល់

បានផុស

នៅ

តារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាព អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញអារម្មណ៍រំភើប និងមោទនភាពយ៉ាងខ្លាំង បន្ទាប់ពីបានទៅទស្សនារូបសំណាករបស់ ស៊ីន ស៊ីសាមុត និង គង្គ ប៊ុនឈឿន ដែលត្រូវបានដាក់តាំងនៅតាមមាត់ស្ទឹងសង្កែ ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង ម៉េង កែវពេជ្ជតា បានរៀបរាប់ថា ក្រោយបញ្ចប់កិច្ចការផ្ទាល់ខ្លួន អ្នកនាងបានឆ្លៀតពេលទៅគោរព និងទស្សនារូបសំណាករបស់វីរៈសិល្បករទាំងពីរ។ អ្វីដែលកាន់តែធ្វើឱ្យអ្នកនាងរំភើបនោះ គឺបានជួបភរិយារបស់កវី គង្គ ប៊ុនឈឿន ដោយចៃដន្យ ខណៈលោកស្រីបានអញ្ជើញមកដល់ទីតាំងជាមួយក្រុមគ្រួសារ។

ក្នុងឱកាសនោះ អ្នកនាងបានច្រៀងបទ «ម្លប់ដូងទី១០» ចំនួនពីរវគ្គ ដើម្បីរំលឹកអនុស្សាវរីយ៍ និងសម្ដែងការគោរពចំពោះស្នាដៃនិពន្ធទំនុកច្រៀងរបស់កវី គង្គ ប៊ុនឈឿន និងសំនៀងដ៏អមតៈរបស់លោក ស៊ីន ស៊ីសាមុត។

អ្នកនាងក៏បានសុំអភ័យទោសចំពោះទស្សនិកជន ដោយបញ្ជាក់ថា អ្នកនាងបានច្រៀងខុសទំនុកខ្លះៗ ព្រោះមានអារម្មណ៍រំភើបខ្លាំង រហូតស្ទើរតែស្រក់ទឹកភ្នែក។ ទន្ទឹមនឹងនោះ អ្នកនាងក៏បានថ្លែងអំណរគុណដល់ទស្សនិកជន និងអ្នកគាំទ្រទាំងអស់ដែលតែងតែផ្ដល់កម្លាំងចិត្ត។

គួរបញ្ជាក់ថា ទោះបីបច្ចុប្បន្នអ្នកនាង ម៉េង កែវពេជ្ជតា មានវ័យកាន់តែច្រើនក៏ដោយ ប៉ុន្តែអ្នកនាងនៅតែរក្សាបាននូវប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពីមហាជនគ្រប់វ័យ។ ជាមួយនឹងសំនៀងដ៏ផ្អែមល្ហែម និងការបកស្រាយបទចម្រៀងប្រកបដោយមនោសញ្ចេតនា អ្នកនាងនៅតែត្រូវបានទស្សនិកជនជាច្រើនចាត់ទុកថា ជាតារាចម្រៀងស្រីដ៏មានទេពកោសល្យ និងជាម្ចាស់សំនៀងដែលអាចឆក់យកបេះដូងអ្នកស្តាប់បានជានិច្ច៕ អត្តបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម