កីឡា
ក្រុមនារី U16 ព្រះខ័នរាជស្វាយរៀង និង ស្រុករមាសហែក ប៉ះគ្នា រក្សាភាពមិនចាញ់ក្នុងពាន ស្វាយរៀងខាប់នារី
ក្រុមបាល់ទាត់នារី ព្រះខ័នរាជស្វាយរៀងអាយុ ១៦ឆ្នាំ និង ក្រុមនារី សសយក ស្រុករមាសហែក បានរក្សាភាពមិនចាញ់ នៅពេលប៉ះគ្នាក្នុងពានរង្វាន់ ស្វាយរៀងខាប់ នារី លើកទី២ ក្នុងសប្តាហ៍ទី៦ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៦។

នេះជាការប្រកួតវគ្គសន្សំពិន្ទុលើកទី ៥ សម្រាប់ក្រុមទាំងពីរ។ ការប្រកួត ៤ លើកកន្លងមក ពួកគេសុទ្ធតែឈ្នះទាំងអស់ ហើយសម្រាប់ការប្រកួតសប្តាហ៍ទី៦ ក្រុមទាំងពីរបានជួបគ្នា និងបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២។

តាមរយៈលទ្ធផលស្មើគ្នានេះ ក្រុមនារី ស្រុករមាសហែក នៅតែរក្សាខ្លួនឈរលើកំពូលតារាង បើទោះបីជាមានពិន្ទុ ១៣ ស្មើគ្នា ដោយសារតែពួកគេមានគ្រាប់បាល់ចំណេញច្រើនជាង។

សប្តាហ៍ទី ១
- ព្រះខ័នរាជស្វាយរៀង ៤-១ ស្រុកកំពង់រោទ៍
- ស្រុករមាសហែក ៣-១ ស្រុកស្វាយទាប
- វិទ្យាល័យព្រះពន្លា ១-៣ CRS Sports
សប្តាហ៍ទី ២
- ស្រុករមាសហែក ១៣-១ 2 Brother
- វិទ្យាល័យព្រះពន្លា ១-១ ស្រុកកំពង់រោទិ៍
- ស្រុកស្វាយទាប ១-២ ព្រះខ័នរាជស្វាយរៀង
សប្តាហ៍ទី ៣
- វិទ្យាល័យព្រះពន្លា ០-៤ ព្រះខ័នរាជស្វាយរៀង
- CRS Sport ១-០ 2 Brother
- ស្រុកស្វាយទាប ៣-០ ស្រុកកំពង់រោទិ៍
សប្តាហ៍ទី ៤
- CRS Sport ១-០ ស្រុកស្វាយទាប
- CRS Sport ២-៦ ស្រុករមាសហែក
- ស្រុកកំពង់រោទិ៍ ០-០ 2 Brother
សប្តាហ៍ទី ៥
- ព្រះខ័នរាជស្វាយរៀង ៤-០ CRS Sport
- 2 Brother ១-៣ ស្រុកស្វាយទាប
- ស្រុករមាសហែក ៧-០ វិទ្យាល័យព្រះពន្លា
សប្តាហ៍ទី ៦
- U16 ព្រះខ័នរាជស្វាយរៀង ២-២ សសយក ស្រុករមាសហែក
- 2 Brottherr ១-២ វិទ្យាល័យព្រះពន្លា
- សសយក ស្រុកកំពង់រោទិ៍ ១-៦ CRS Sport






អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


