ព័ត៌មានជាតិ
សំរាម៣០ទៅ៣៥តោន ត្រូវសំអាតនិងដឹកចេញបានល្អប្រសើរ នៅផ្សារដើមគរ
នៅផ្សារដើមគរ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ផ្សារនេះបានទទួលបរិមាណសំរាមប្រមាណជា៣០ទៅ៣៥តោន ក្នុងមួយថ្ងៃ។

នេះបើតាមការបញ្ជាក់របស់ លោក គៀង ចក់ ប្រធានគណៈកម្មាធិការផ្សារដើមគរ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ គឺនៅពេលដែលគណៈកម្មការផ្សារ ចុះបាញ់អាកុលនិងបាញ់កម្ដៅ ចែកម៉ាសជូនអាជីវករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលបានចេញចូលផ្សារដើមគរ។ លោកបានមានប្រសាសន៍ឲ្យដឹងថា ក្នុងមួយថ្ងៃយើង បានបែងចែកក្រុមការងារលើការប្រមូលសំរាម នេះជា៣វេន គឺពេលព្រឹក ថ្ងៃត្រង់និងពេលល្ងាច។



ក្នុងនោះសម្រាប់ពេលព្រឹក ត្រឹមម៉ោង ៧និង៤៥នាទី បរិវេណផ្សារទាំងមូលមិនមានសំរាមនោះទេ សម្រាប់ផ្សារដើមគរ ក្នុងមួយថ្ងៃយើងបានប្រមូលសំរាមចេញប្រមាណជា៣០ទៅ៣៥តោន ប៉ុន្តែទោះបីជាយ៉ាងណាបញ្ហាសំរាមបញ្ហាបរិស្ថាននេះ ត្រូវបានគណៈកម្មការផ្សារធ្វើការសម្អាតសំអាតនិងដឹកចេញបានល្អប្រសើរ ដែលធ្វើឲ្យតួផ្សារទាំងមូលមានបរិស្ថានល្អ។ ក្រៅពីការងារប្រមូលសំរាម ការលាងសំអាតផ្សារ ក៏ត្រូវបានធ្វើឡើងជាប្រចាំផងដែរ ពោលគឺ រយៈពេលប្រាំថ្ងៃ យើងធ្វើការបាញ់ទឹកលាងសំអាត១ដងពិសេស នៅកន្លែងលក់ដូរត្រីសាច់។



ជុំវិញវិធានការ នៃការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ លោកក៏បានមានប្រសាសន៍លើកឡើងផងដែរថា ក្រោយពីព្រឹត្តិការណ៍០៣វិច្ឆិកាគណៈកម្មការផ្សារដើមគរ បានទទួលម៉ាសពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន៤០០០ម៉ាស ហើយម៉ាសទាំងនេះ ក្រុមការងារបានចែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ នៅក្នុងផ្សារអស់ហើយជាមួយនឹងការអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ដោយបាញ់អាកុលនិងចែកម៉ាសឲ្យបងប្អូនប្រជាពលរដ្ឋ ពេលចេញ ចូលផ្សារដើមគរ ហើយការងារថ្ងៃនេះ គណៈកម្មការផ្សារបានធ្វើឡើងជាប្រចាំ ក្នុងនោះក៏មានការបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងបរិវេណផ្សារនេះផងដែរ។ ក្រៅពីការងារខាងលើនេះ ការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋឲ្យយល់ដឹងពីកិច្ចការពារ ការឆ្លងរាលដាល នៃកូវីដ-១៩ ក៏បានធ្វើឡើងជាប្រចាំផងដែរ តាមឧគ្ឃោសនស័ព្ទនិងការបញ្ចាំងវីដេអូអប់រំ ស្តីពីកិច្ចការពារជំងឺកូវីដ-១៩នេះ៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ យករថយន្ត Visto ចតកណ្តាលទ្រូងថ្នល់ អាជ្ញាធរហៅយកចេញមិនព្រម ចាប់បញ្ជូនទៅសាលាខណ្ឌ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


