ជីវិតកម្សាន្ដ
សុទ្ធ បញ្ចកា ប្រកាសផ្លូវច្បាប់ជាមួយ អេដវីន ក្រោយទម្លាយរូបភាពហិង្សាជាច្រើនសន្លឹក
បន្ទាប់ពីទម្លាយរូបភាពជាច្រើននៃអំពើហិង្សាពីសំណាក់គូស្នេហ៍លោក អេដវីន ដែលបណ្តាលឲ្យមានស្នាមជាំពេញខ្លួននោះ ពេលនេះអ្នកនាង សុទ្ធ បញ្ចកា បានប្រកាសវិធានការផ្លូវច្បាប់ជាមួយតារាប្រុសរូបនេះ។
ការប្រកាសរបស់អ្នកនាង សុទ្ធ បញ្ចកា នេះ បានកើតឡើងក្រោយពេលផ្ទុះនូវរឿងរ៉ាវជម្លោះជាមួយតារាសម្តែងលោក អេដវីន រហូតតារាប្រុសរូបនេះ បានប្រើហិង្សាវាយដំបណ្តាលឲ្យមានរបួសស្នាមពេញខ្លួនព្រោះអំណាចនៃភ្លើងប្រច័ណ្ឌ និងការយល់ច្រឡំ។ នេះបើតាមការបញ្ជាក់ពី បញ្ចកា ។
អ្នកនាង សុទ្ធ បញ្ចកា បានបញ្ជាក់ដោយខ្លីថា រឿងរ៉ាវជម្លោះរវាងនាងនិងគូស្នេហ៍ អេដវីន រង់ចាំដោះ ស្រាយគ្នាតាមផ្លូវច្បាប់។ នាងនិយាយថា នាងការពារកិត្តិយសគាត់ណាស់ ថែចិត្តណាស់ ហើយគាត់ក៏ផ្តល់ឲ្យនាងនូវក្តីសុខមួយរយ:ពេល តែទោះជាយ៉ាងណានាងមិនស្អប់គាត់ទេ ព្រោះគាត់នៅតែជាមនុស្សម្នាក់ដែលនាងធ្លាប់ស្រលាញ់ខ្លាំង។
ទោះបីជាយ៉ាងណា សុទ្ធ បញ្ចកា បានបន្ថែមទៀតថា ពេលនេះ នាងមិនអនុញ្ញាតឲ្យលោក អេដវីន មកវាយធ្វើបាបលើរាងកាយ ឬផ្លូវចិត្តនាងទៀតទេ ព្រោះនាងអស់និស្ស័យកម្មជាមួយគ្នាទៀតហើយ។ រហូតមកទល់ពេលនេះ នៅមិនទាន់មានការបកស្រាយពីលោក អេដវីដ នៅឡើយទេ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយជីកព្រែកហ្វូណនតេជោរួច វៀតណាមនឹងលែងមានឥទ្ធិពលមកលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ការផ្លាស់ប្ដូរមេបញ្ជាការអាវុធហត្ថស្រុកមណ្ឌលសីមា ពុំមែនកំហុសឆ្គង ឬ វិន័យទណ្ឌកម្ម នោះទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Huang Xiaoming ជួបមិត្តស្រីភ្លាមៗ ក្រោយចេញក្រៅជាមួយអតីតភរិយា Angelababy និងកូនប្រុស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីស្លូវ៉ាគី កំពុងស៊ូទ្រាំជាមួយសេចក្តីស្លាប់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ ក្រោយការប៉ុនប៉ងធ្វើឃាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ស្លាប់២ របួស៣ ក្នុងករណីប្លន់រំដោះស្ដេចគ្រឿងញៀននៅបារាំង
-
នយោបាយ១ សប្តាហ៍ ago
ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ