ព័ត៌មានអន្ដរជាតិ
លោក ពូទីន ប្រកាសក្តែងៗប្រាប់គេឯង អំពីផែនការនៅ Kharkov
ស្របពេលដែលប្រធានាធិបតិអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី កំពុងព្រួយបារម្ភខ្លាំងចំពោះការវាយលុករបស់កងកម្លាំងទីក្រុងមូស្គូ ចូលទៅក្នុងតំបន់ Kharkov, ពេលនេះ មេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀរ ពូទីន បានចេញមុខប្រាប់គេឯងយ៉ាងច្បាស់ៗអំពីផែនការរបស់ខ្លួនថា រុស្ស៊ីគ្មានបំណងដណ្តើមយកតំបន់នោះទេ។

តាមការចុះផ្សាយរបស់ RT, លោក ពូទីន បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ទៅកាន់ប្រទេសចិនថា ទីក្រុងមូស្គូកំពុងទទួលជោគជ័យនៅលើសមរភូមិ ដោយធ្វើសកម្មភាពយ៉ាងរលូនតាមផែនការ។
ស្របពេលជាមួយគ្នានោះ លោកគូសបញ្ជាក់ថា អ៊ុយក្រែនទៅវិញទេ ដែលត្រូវស្តីបន្ទោសចំពោះការប្រយុទ្ធគ្នានាពេលថ្មីៗនេះនៅក្នុងតំបន់នោះ ព្រោះតែពួកគេមិនព្រមឈប់វាយប្រហារលើប្លុកលំនៅដ្ឋាន តាមតំបន់ព្រំដែន រួមទាំងទីក្រុង Belgorod ផងដែរ។ ជនស៊ីវិលកំពុងស្លាប់នៅទីនោះ គ្រប់យ៉ាងបានលាតត្រដាងយ៉ាងច្បាស់ក្រឡែត។ រុស្ស៊ីគ្មានបំណងដណ្តើមយកទីក្រុង Kharkov ឡើយ ប៉ុន្តែប្រសិនបើ នៅតែមានមីស៊ីលធ្លាក់ទីនោះទៀត រុស្ស៊ីនឹងត្រូវបង្ខំចិត្ត ធ្វើសកម្មភាពបន្ថែមទៀតហើយ។

ពាក់ព័ន្ធការវាយលុកនេះដែរ ក្នុងបទសម្ភាសជាមួយទូរទស្សន៍ ABC News របស់អាមេរិក កាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែឧសភា, លោក ហ្សេលេនស្គី បានស្តីបន្ទោសពិភពលោកទាំងមូលតែម្តង ចំពោះបរាជ័យរបស់អ៊ុយក្រែន។ លោកបន្ទោសថា មជ្ឈដ្ឋានអន្តរជាតិគ្មានសមត្ថភាពបញ្ឈប់ការវាយលុករបស់រុស្ស៊ីនៅក្នុងតំបន់ Kharkov។ ដូច្នេះឥឡូវ ពិភពលោកត្រូវតែជួយទីក្រុងកៀវ ផ្លាស់ប្តូរស្ថានភាពនេះឲ្យបាន។
ជាមួយនឹងការស្តីបន្ទោសនេះ ប្រធានាធិបតិអ៊ុយក្រែន ក៏បានទាមទារសុំប្រព័ន្ធមីស៊ីល Patriot ចំនួនពីរថែមទៀតផងដែរ ដោយអះអាងថា រុស្ស៊ីនឹងមិនអាចកាន់កាប់ Kharkov បានឡើយ ប្រសិនបើអ៊ុយក្រែនមានប្រព័ន្ធបែបនេះ។

សូមជម្រាបថា រឿងនេះកើតឡើង បន្ទាប់ពីទ័ពរុស្ស៊ី វាយចូលដល់ទីតាំងជាច្រើននៅជិតទីក្រុងធំទីពីររបស់អ៊ុយក្រែនកាលពីសប្តាហ៍មុន ខណៈមន្ត្រីយោធាកំពូលនៅទីក្រុងកៀវ ក៏ទទួលស្គាល់ដែរថា ស្ថានភាពបច្ចុប្បន្នគឺពិបាកហួសថ្លែង ហើយទាហានអ៊ុយក្រែន កំពុងតស៊ូប្រយុទ្ធទាំងគ្មានអាវុធគ្រប់គ្រាន់។
តំបន់ Kharkov ត្រូវបានកងកម្លាំងអ៊ុយក្រែន ប្រើយ៉ាងញឹក ដើម្បីបើកការវាយប្រហារដោយកាំភ្លើងធំនិងយន្តហោះគ្មានមនុស្សបើក លើតំបន់ព្រំដែនរុស្ស៊ី ភាគច្រើនកំណត់គោលដៅអគារលំនៅដ្ឋាន ដែលបណ្តាលឲ្យមានជនស៊ីវិលរាប់សិបនាក់ស្លាប់និងរងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ហ្សេលេនស្គី បន្ទោសពិភពលោកទាំងមូល ចំពោះបរាជ័យរបស់ខ្លួននៅ Kharkov
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


