កីឡា
ប៉ូលិសចាប់ខ្លួនកីឡាករលីគអូស្ត្រាលី៣រូបពាក់ព័ន្ធការរៀបចំឲ្យមានភ្នាល់
ប៉ូលិសរដ្ឋ New South Wales របស់ប្រទេសអូស្ត្រាលីបានចាប់ខ្លួនកីឡាករ៣រូបនៅលីគបាល់ទាត់កំពូលអូស្ត្រាលី ក្នុងនោះមានកីឡាករ Ulises Dávila ជាប្រធានក្រុមបាល់ទាត់ Macarthur FC បន្ទាប់ពីមានការស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើពុករលួយដែលរៀបចំក្នុងការប្រកួត។

ក្រៅពីកីឡាករ៣រូបត្រូវបានចាប់ខ្លួន ប៉ូលិសកំពុងស្វែងរកការចាប់ខ្លួនកីឡាករទី៤ដែលបច្ចុប្បន្នកំពុងបានចាកចេញពីរដ្ឋ។
អង្គភាពប្រឆាំងឧក្រិដ្ឋកម្មល្បែងរបស់ប៉ូលិស NSW បានកំពុងស៊ើបអង្កេតជុំវិញការចោទប្រកាន់ពីបទរៀបចំឲ្យមានពិន័យកាតលឿងក្នុងការប្រកួតលីគអូស្ត្រាលី។ តាមការផ្សាយរបស់ ABC អូស្ត្រាលីថា ការប្រព្រឹត្តបទល្មើសបានកើតឡើងអំឡុងពេលការប្រកួតរបស់ក្រុម Macarthur នៅថ្ងៃទី២៤ ខែវិច្ឆិកា និងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣។
កីឡាករ Dávila ទទួលបានពិន័យកាតលឿងនៅពេលលេងទល់នឹងក្រុម Melbourne Victory នៅថ្ងៃទី២៤ ខែវិច្ឆិកា និងទទួលបានកាតលឿង នៅពេលលេងទល់នឹងក្រុម Sydney នៅថ្ងៃទី៩ ខែធ្នូ។
ក្រៅពីកីឡាករ Dávila ប៉ូលិសបានចាប់ខ្លួនកីឡាករ២រូបទៀតអាយុ២៧ឆ្នាំ និង៣២ឆ្នាំ ប៉ុន្តែមិនត្រូវបានបង្ហាញអត្តសញ្ញាណទេ។ ពួកគេប្រឈមនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយដែលបានរៀបចំក្នុងការប្រកួតដែរ។
ប៉ូលិសបាននិយាយថា កីឡាកររបស់ក្លិប Macarthur បានបង់ប្រាក់១ម៉ឺនដុល្លារឲ្យអ្នកផ្សេងដើម្បីរៀបចំឲ្យមានការពិន័យកាតលឿងក្នុងការប្រកួត។

កីឡាករសញ្ជាតិម៉ិកស៊ិក Dávila ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ ហើយរូបគេកំពុងមានកុងត្រាជាមួយក្លិប Macarthur មានសុពលភាព២រដូវកាលទៀត។ កីឡាករដែលត្រូវបានចាប់ខ្លួនទំនងជាត្រូវឡើងតុលាការនៅរសៀលថ្ងៃសុក្រនេះតែម្តង។
លោក Peter Faux ប្រធានផ្នែកស៊ើបអង្កេតនៃអង្គភាពប្រឆាំងឧក្រិដ្ឋកម្មល្បែងបាននិយាយក្នុងសន្និសីទសារព័ត៌មានថា ប៉ូលិសបានចោទប្រកាន់កីឡាកររបស់ Macarthur ពាក់ព័ន្ធនឹងបុរសអាមេរិកខាងត្បូងម្នាក់នៅក្រៅប្រទេស។
នៅព្រឹកថ្ងៃសុក្រនេះដែរ Macarthur បានចេញសេចក្តីថ្លែងការណ៍មួយថា ៖«ក្លិបមានការរន្ធត់ និងស្វែងយល់ពីការចាប់ខ្លួនកីឡាករលីគអូស្ត្រាលី៣រូបរបស់ប៉ូលិស NSW ជុំវិញការបំពាន់ច្បាប់អន្តរជាតិពាក់ព័ន្ធនឹងបង្កើតឲ្យមានពិន័យកាតលឿងក្នុងការប្រកួត»។ ក្លិបនឹងធ្វើអត្ថាធិប្បាយនៅពេលមានការចាំបាច់៕
ប្រភព៖ ABC
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


