ជីវិតកម្សាន្ដ
តារាសម្ដែង ស្រីម៉ុច ថ្វីត្បិតមមាញឹកការងារ តែរូបសម្រស់នៅតែស្រស់ស្អាត
តារាសម្ដែង និងចម្រៀង កញ្ញា សុខ ស្រីម៉ុច ឬ ទេព ស្រីម៉ុច បច្ចុប្បន្នថ្វីត្បិតមានភាពមមាញឹកការងារច្រើនបន្តិចក្ដី តែបើនិយាយពីរូបសម្រស់កាន់តែស្រស់ស្អាតផូរផង់ជាងមុន ស្របពេលជីវិតរបស់នាងក៏មានលទ្ធភាពឡូយឆាយ បើធៀបនឹងមិត្តភ័ក្ដិរួមអាជីពសិល្បៈ។

ទន្ទឹមគ្នានេះ កន្លងមកក៏មានអ្នកគាំទ្រមួយចំនួនបានដាក់ការចាប់អារម្មណ៍លើភាពស្រស់ស្អាតរបស់កញ្ញា សុខ ស្រីម៉ុច ដូចគ្នា ពិសេសគេក៏មើលឃើញថា នាងកាន់តែចេះរៀបចំខ្លួនបានទាក់ភ្នែកតែម្ដង។ ជាក់ស្ដែង នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ កញ្ញា សុខ ស្រីម៉ុច ជារឿយៗ នាងតែងបង្ហោះរូបភាពស្រស់ស្អាតជាបន្តបន្ទាប់ ទាំងការងារសិល្បៈ ក៏ដូចជាដំណើរកម្សាន្តជាដើម។

ទោះបីបែបនេះក៏ពិតមែន តែនាងនៅមិនទាន់បង្ហើបឲ្យមហាជនដឹងទេថា តើរាល់ថ្ងៃនាងមានគូស្នេហ៍ឬយ៉ាងណា? ខណៈអ្នកខ្លះយល់ថា តារាស្រីរូបនេះ ទំនងជាមានអ្នកឃុំគ្រងបេះដូងរួចហើយ ទើបជីវិតប្រសើរជាងមុន ហើយសម្រស់ក៏ផ្លាស់ប្ដូរបែបនេះ។ ដោយឡែកសម្រាប់សិល្បៈ ក៏ ស្រីម៉ុច បន្តការរក្សាបានទីផ្សារគាំទ្រ និងមានប្រជាប្រិយភាពដូចដើម។

តារាសម្ដែង កញ្ញា សុខ ស្រីម៉ុច ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងថា ចំពោះអាជីពសិល្បៈបច្ចុប្បន្ន បានចាប់ផ្ដើមដំណើរការជាធម្មតាដូចពេលមុនៗ ហើយ គ្រាន់តែពេលខ្លះហាក់រយាលបន្តិច ដោយសារជាប់រវល់ការងារផ្ទាល់ខ្លួនខាងក្រៅដូចជាការរកស៊ីរបរផ្សេងៗ ពិសេសការលក់ផលិតផលតាមអនឡាញផងដែរ។

យ៉ាងណាក៏ដោយ កញ្ញា សុខ ស្រីម៉ុច បានអះអាងថា នាងមិនបានលះបង់សិល្បៈ ហើយចោលការសម្ដែងនោះទេ ប៉ុន្តែមកពីនៅចង់រកស៊ីខាងក្រៅផង និងសម្តែងសិល្បៈផង ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាព។ នាងថា ទោះបីជាពេលខ្លះរវល់ការងារខាងក្រៅក៏នៅតែមិនបោះបង់អាជីពដែលនាងបានខិតខំពង្រឹងសមត្ថភាព និងទេពកោសល្យជាច្រើនឆ្នាំរហូតមកទល់ពេលបច្ចុប្បន្ននោះដែរ។ ពិសេសជាងនេះ នាង ក៏អរគុណដល់ទស្សនិកជនដែលតែងតែគាំទ្រ និងឲ្យតម្លៃលើការសម្តែងរបស់នាងរហូតមក៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


