ព័ត៌មានអន្ដរជាតិ
ស្លូវ៉ាគី គ្រោងផ្ទេរលោក Fico ទៅព្យាបាលនៅរដ្ឋធានី វិញ
ប៉ុន្មានថ្ងៃទៀត ក្រុមវេជ្ជបណ្ឌិតស្លូវ៉ាគី នឹងជួបពិភាក្សាគ្នាអំពីសុខភាពរបស់លោកនាយករដ្ឋមន្ត្រី Robert Fico និងដើម្បីសម្រេចថា តើគួរបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យធំក្នុងរដ្ឋធានី ប្រាទីស្លាវ៉ា ដែរឬក៏អត់ ត្បិតរួចផុតពីសេចក្តីស្លាប់ក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ន ស្ថានភាពរបស់គាត់នៅតែធ្ងន់ធ្ងរនៅឡើយ។

តាមការចុះផ្សាយរបស់ Straits Times នៅថ្ងៃសុក្រទី១៧ខែឧសភា, ក្រុមប្រឹក្សាវេជ្ជសាស្រ្តស្លូវ៉ាគី នឹងកោះប្រជុំនៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ ដើម្បីគិតគូរថាតើពិតជាត្រូវបញ្ជូនលោកនាយករដ្ឋមន្ត្រីពីមន្ទីរពេទ្យក្រុង បានស្កា បាយស្ទ្រីកា ទៅកាន់រដ្ឋធានី ប្រាទីស្លាវ៉ា ឬក៏អត់។
ស្របពេលជាមួយគ្នានោះដែរ ភ្នាក់ងាររ៉យទ័រ ក៏បានទាក់ទងទៅមន្ទីរពេទ្យ បានស្កា បាយស្ទ្រីកា ផងដែរ ប៉ុន្តែមិនមានការឆ្លើយតប បំភ្លឺអំពីព័ត៌មាននេះទេ។

សូមបញ្ជាក់ជាថ្មី លោក Robert Fico ត្រូវបានខ្មាន់កាំភ្លើងបាញ់៥គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ ពេលជួបជាមួយអ្នកគាំទ្រនៅក្នុងព្រឹត្តិការណ៍មួយខាងក្រៅមជ្ឈមណ្ឌលវប្បធម៌ក្នុងទីក្រុង Handlova កាលពីរាត្រីថ្ងៃពុធទី១៥ខែឧសភា (ពេលវេលានៅកម្ពុជា)។
ខ្មាន់កាំភ្លើងឈ្មោះ Juraj Cintula អាយុ៧១ឆ្នាំ ត្រូវបានឃាត់ខ្លួននៅនឹងកន្លែង ហើយពេលនេះ រងការចោទប្រកាន់ពីឃាតកម្មគិតទុកជាមុន ហើយរូបគេ អាចមានទោសជាប់ពន្ធនាគារអស់មួយជីវិត។

តាមការបញ្ជាក់ពី រដ្ឋមន្ត្រីមហាផ្ទៃស្លូវ៉ាគី Matus Sutaj Estok បានឲ្យដឹងថា ការវាយប្រហារនេះគឺជាប់ទាក់ទិននឹងបញ្ហានយោបាយសុទ្ធសាធ ហើយខ្មាន់កាំភ្លើងធ្វើសកម្មភាពតែម្នាក់ឯងគត់។
ការបាញ់ប្រហារនេះគឺជាការប៉ុនប៉ងធ្វើឃាតទ្រង់ទ្រាយធំលើកដំបូង លើមេដឹកនាំនយោបាយអឺរ៉ុបក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយ ហើយបង្កឲ្យមានការថ្កោលទោសយ៉ាងចាស់ដៃពីអន្តរជាតិ។
ពាក់ព័ន្ធហេតុការណ៍នេះដែរ ក្រុមអ្នកវិភាគនយោបាយនិងអ្នកតាក់តែងច្បាប់អន្តរជាតិនាំគ្នានិយាយថា វាបង្ហាញពីបរិយាកាសនយោបាយដែលកាន់តែក្តៅគគុក និងមានភាពចម្រូងចម្រាស់ទាំងនៅក្នុងប្រទេសស្លូវ៉ាគី និងទ្វីបអឺរ៉ុបទាំងមូលតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើខ្មាន់កាំភ្លើង ប៉ងធ្វើឃាតនាយករដ្ឋមន្ត្រីស្លូវ៉ាគី ត្រូវមានទោសធ្ងន់កម្រិតណា?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


