ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ធ្លាប់មានប្រវត្តិបែកបាក់ ខណៈជិតដល់ថ្ងៃប្រធានាធិបតីថ្មីឡើងកាន់តំណែង
តៃវ៉ាន់កំពុងត្រៀមរៀបចំសម្រាប់ការស្បថចូលកាន់តំណែងប្រធានាធិបតីទី ៨ របស់ខ្លួននៅសប្តាហ៍ក្រោយ ប៉ុន្តែរឿងរ៉ាវនេះដែរក៏មានអ្នកតស៊ូមតិមួយចំនួនលើកឡើងពីកេរដំណែលរបស់ប្រធានាធិបតីដំបូងរបស់កោះនេះគឺលោក Chiang Kai-shek ដែលបានដឹកនាំក្រោមប្រវត្ដិសាស្រ្ដបែកបាក់ដ៏ជូរចត់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៧ ខែឧសភា ។

បើក្រឡេកមកមើលពីប្រវត្តិសាស្រ្តកោះនេះ សម្រាប់អ្នកខ្លះគិតថា លោក Chiang Kai-shek ដែលជាប្រធានាធិបតីទី ១ របស់កោះនេះ គឺជាវីរបុរសជួយរំដោះប្រទេស ប៉ុន្តែសម្រាប់អ្នកផ្សេងទៀត គាត់គឺជាមេដឹកនាំផ្តាច់ការដ៏ឃោរឃៅក្នុងសម័យ White Terror ដែលអូសបន្លាយពេលរហូតដល់ឆ្នាំ ១៩៩២ ។
អស់ជាច្រើនទសវត្សរ៍មកហើយ រឿងជម្លោះទាំងនេះបានបែងចែកសង្គមរបស់តៃវ៉ាន់ ខណៈឥឡូវនេះកម្លាំងទ័ពក៏កំពុងបង្កើនការព្រួយបារម្ភថាតើវាអាចប៉ះពាល់ដល់សមត្ថភាពរបស់តៃវ៉ាន់ក្នុងការបង្កើនការការពារបង្រួបបង្រួមប្រឆាំងនឹងចិនដែរឬទេ ខណៈដែលចិននៅតែអះអាងទាមទារកោះនេះ ។
គួររំឭកថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៤៧ កងទ័ព Kuomintang (KMT) ដឹកនាំដោយលោក Chiang Kai-shek បានបង្ក្រាបការបះបោររបស់ជនជាតិដើមតៃវ៉ាន់ ដោយបានសម្លាប់មនុស្សរហូតដល់ ២៨,០០០ នាក់ដែលគេហៅថាជាហេតុការណ៍ថ្ងៃទី២៨ ខែកុម្ភៈ និងបន្តរហូតដល់យុគសម័យច្បាប់អាជ្ញាសឹករយៈពេល ៤ ទស្សវត្សដែលបានធ្វើឲ្យមនុស្សរាប់ពាន់នាក់ទៀតបានបាត់បង់ជីវិត ។
ប្រវត្តិដ៏សោកសៅនេះបានធ្វើឲ្យមានការគិតគូររកយុត្តិធម៌ជាផ្លូវការក្នុងឆ្នាំ ២០១៨ នៅពេលដែលរដ្ឋាភិបាលតៃវ៉ាន់បានបង្កើតគណៈកម្មការយុត្តិធម៌អន្តរកាលរបស់ខ្លួនដោយយកគំរូតាមគំនិតផ្តួចផ្តើមការពិត និងការផ្សះផ្សានៅអាហ្វ្រិក អាមេរិកឡាទីន និងអាមេរិកខាងជើង ដើម្បីដោះស្រាយការរំលោភសិទ្ធិមនុស្សជាប្រវត្តិសាស្ត្រ និងអំពើឃោរឃៅផ្សេងៗទៀត ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលគណៈកម្មការនេះបានបិទបញ្ចប់ក្នុងខែឧសភា ឆ្នាំ ២០២២ អ្នកតស៊ូមតិ និងអ្នកសង្កេតការណ៍បាននិយាយថា មានតែការពិតតិចតួចប៉ុណ្ណោះត្រូវបានរកឃើញ ហើយស្ទើរតែមិនមានការផ្សះផ្សាណាមួយឡើយ ។
គួរបញ្ជាក់ថា ប្រធានាធិបតីថ្មីតៃវ៉ាន់លោក Lai Ching-te ដែលបានឈ្នះការបោះឆ្នោតកាលពីថ្ងៃទី១៣ ខែមករាកន្លងទៅ នឹងស្បថចូលកាន់តំណែង បន្ទាប់ពីលោកស្រី Tsai Ing-wen ដែលផុតអាណត្តិនៅថ្ងៃទី២០ ខែឧសភាខាងមុខនេះ ខណៈការជាប់ឆ្នោតរបស់លោកក៏បង្កឲ្យមានភាពតានតឹងរវាងងចិន និងតៃវ៉ាន់បន្ថែមទៀតផងដែរ ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



