ជីវិតកម្សាន្ដ
តារាកំប្លែង ជុំ រស្មី ហៅស្រីទូច សំណូមពរចៅក្រមសាលាឧទ្ធរណ៍ពន្លឿនសំណុំរឿងបណ្ដឹងមិនមែនបណ្ដឹងដើម្បីសុំបែងចែកមរតកតាមច្បាប់
ស្របពេលដែលរឿងរ៉ាវក្តីក្តាំពាក់ព័ន្ធបណ្ដាំមរតករបស់លោកស្រី កែវ មន្ថា កំពុងស្ថិតនៅក្នុងដៃតុលាការសាលាឧទ្ធរណ៍ តារាកំប្លែងល្បីឈ្មោះលោកស្រី ជុំ រស្មី ហៅ ស្រីទូច និងក្រុមគ្រួសារបានចេញមុខសំណូមពរដោយទទូចដល់ចៅក្រមសាលាឧទ្ធរណ៍ជួយពន្លឿនរឿងក្តីនេះផងដើម្បីទទូលបានយុត្តិធម៌។

តារាកំប្លែង ជុំ រស្មី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា មកទល់ពេលនេះអ្នកស្រី និងសមាជិកក្រុមគ្រួសារបានខិតខំអស់ពីលទ្ធភាពហើយ នៅក្នុងរយ:ពេលជាង២ឆ្នាំមកនេះដើម្បីតតាំងតាមផ្លូវតុលាការជាមួយភាគីស្វាមី និងកូនក្រោយៗរបស់អ្នកស្រី កែវ មន្ថា ដែលមិនព្រមអនុវត្តតាមបណ្ដាំមរតក ហើយថែមទាំងបានបណ្ដេញសមាជិកជាកូនចៅបង្កើតរបស់អ្នកស្រី កែវ មន្ថា ចេញពីផ្ទះដែលធ្លាប់រស់នៅជួបជុំគ្នាតាំងពីយូរមកហើយនោះទៀតផង។
អ្នកស្រី ទូច បានរៀបរាប់ថា “ដើម្បីឆាប់បានទទួលនូវភាពយុត្តិធម៌ទើបគ្រួសារ នាងខ្ញុំសូមសំណូមពរដល់ចៅក្រមសាលាឧទ្ធរណ៍សូមលោកពិនិត្យជួយពន្លឿននិតិវិធីនេះ ហើយបើសិនជាខាងភាគីគាត់ពន្យាពេលសូមឲ្យបញ្ជាក់ពីមូលហេតុឲ្យបានច្បាស់លាស់ផង ព្រោះរឿងនេះខ្ញុំបានដើរពីសាលាដំបូងរួចមកហើយដោយរយ:ពេល២ឆ្នាំជាងមកនេះ គឺមិនដែលបានជួបគាត់ (ភាគីប្តីក្រោយលោកយាយ មន្ថា)ដោយហេតុផលចេញទៅអាមេរិក”។

តារាកំប្លែង ជុំ រស្មី ហៅស្រី ទូច បានបញ្ជាក់ទៀតថា រឿងមរតកដែលសំខាន់ពេលនេះ គឺផ្ទះចំនួន២ដែលបងប្អូន និងកូនក្មួយរបស់អ្នកស្រីត្រូវការភាពយុត្តិធម៌តាមរយៈការតវាទាមទារនូវការបែងចែកផ្ទះ២កន្លែងទៀតដែលមានអាស័យដ្ឋានផ្ទះលេខ៦ ផ្លូវលេខ៥៥៤ ភូមិ១០ សង្កាត់បឹងកក់ទី១ ខណ្ឌទូលគោក និងផ្ទះលេខ៧D+ CE0E 1 ផ្លូវលេខ១៣៨ ក្រុម៣១ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដើម្បីកាត់មកឲ្យបងប្អូន-កូនក្មួយដែលជាសមាជិកគ្រួសារ។ អ្នកស្រីសង្កត់ធ្ងន់ថា ផ្ទះ២កន្លែងនេះ គឺពុំមែនផ្ទះរបស់ឈ្មោះ សុត សំអាល និងលោក សុត សំអៀត ទេ ព្រោះជាផ្ទះមរតករបស់អ្នកស្រី កែវ មន្ថា ។

ជាក់ស្តែងបើតាមការលើកឡើងរបស់អ្នកស្រី ស្រីទូច បាននិយាយថា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ គឺខាងសាលាឧទ្ធរណ៍ក៏បានចេញដីការកោះហៅភាគីលោក សុត ថុល លោក សុត សំអាល និងលោក សុត សំអៀតដើម្បីឲ្យភាគីទាំងសងខាងចូលទៅសម្រុះសម្រួលជាមួយគ្នា និងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដដែលនេះ ក៏បានកោះហៅឲ្យស្តាប់ការទាញហេតុផលដោយផ្ទាល់មាត់។ ប៉ុន្តែជារឿងសោកស្តោយដែលភាគីម្តាងទៀតបានឲ្យមេធាវីការពារក្តីរបស់ខ្លួនធ្វើលិខិតស្នើរសុំការពន្យាពេលថា ថ្ងៃទី០៥ ខែមីថុនា ឆ្នាំ២០២៤ ទើបត្រឡប់មកពីបេសកម្មនៅអាមេរិក ខណ:តុលាការក៏កោះហៅជាថ្មីម្តងទៀតនៅថ្ងៃទី១២ ខែមីថុនា ឆ្នាំ២០២៤។

តារាកំប្លែង ជុំ រស្មី ហៅ ស្រីទូច បាននិយាយទៀតថា ” ខ្ញុំមិនបារម្ភរឿងខាងចៅក្រមសាលាឧទ្ធរណ៍គាត់លំអៀងនោះទេ ហើយខ្ញុំជឿរថា គាត់អត់លំអៀងចំពោះខាងខ្ញុំទេ ព្រោះមកដល់ឥឡូវគាត់បានដឹងរឿងអស់នហើយ និងក៏មានភស្តុតាងអស់ហើយដែរ”។ ដោយឡែករឿងផ្ទះពីរកន្លែងខាងលើ ដែលបានផ្ទេរសិទ្ធទៅឲ្យឈ្មោះ សុត សំអាល និង សុត សំអៀត នោះ គឺពុំបានទទួលស្គាល់ដឹងឭពីបងប្អូន និងសមាជិកក្រុមគ្រួសារអ្នកស្រីឡើយ ពោលគឺមិនមានការផ្តិតមេដៃដឹងឭ ឬទទួលស្គាល់ទេ (គឺធ្វើឡើងក្រោយបណ្តាំមរតកដែលបានប្រកាសថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២)។

តារាកំប្លែងអ្នកស្រី ជុំ រស្មី ហៅ ស្រីទូច ក៏បានស្នើសុំឲ្យសាលាឧទ្ធរណ៍ជួយពិនិត្យសំណុំរឿងនេះ និងផ្តល់ភាពយុត្តិធម៌សម្រាប់អ្នកស្រី និងសមាជិកគ្រួសារផង ខណ:កន្លងទៅ គឺគ្រួសារអ្នកស្រីបានទទួលរងភាពអយុត្តិធម៌ជាច្រើនមកហើយដូចជា បញ្ហាផ្ទះធំៗចំនួន២កន្លែងខាងលើ រឿងយកធាតុបងប្អូនចេញពីចេតីយ៍ដែលលោកយាយ កែវ មន្ថា បានកសាងកាលពីនៅមានជីវិត ព្រមទាំងគ្រឿងអលង្កកាមួយចំនួន រួមនឹងព្រទ្យសម្បត្តិផ្សេងៗជាដើម។

លោកស្រីបានបន្ថែមទៀតថា លោកស្រីសូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រីក្រសួងយុត្តិធម៌ព្រមទាំងលោកថៅក្រមនៃសាលាឧទរណ៍ជួយដោះស្រាយពន្លឿនករណីរឿងក្តីខាងលើនេះផង ខណ:ភាគីម្ខាងទៀតពុំដែលបង្ហាញវត្តមានក្នុងការចូលខ្លួនដោះស្រាយទៅតាមផ្លូវច្បាប់តាមដីការកោះហៅរបស់តុលាការទេ៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


