កីឡា
Xavi បន្តជួយ Barcelona ទោះស្ថានភាពហិរញ្ញវត្ថុមិនសូវល្អ
លោកគ្រូបង្វឹក Xavi Hernández នឹងបន្តជួយក្រុម Barcelona តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីប្រជែងពានរង្វាន់នៅរដូវកាលក្រោយ ទោះបីបច្ចុប្បន្នក្រុមកំពុងជួបវិបត្តិសេដ្ឋកិច្ច។

ក្រុម Barcelona កំពុងស្ថិតនៅស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុ។ ពួកគេពិបាកបន្តកិច្ចសន្យាជាមួយកីឡាករដែលមានស្រាប់ ដោយសារច្បាប់ហិរញ្ញវត្ថុរបស់ LaLiga ជាពិសេសការនាំយកកីឡាករថ្មីចូលរួមជាមួយក្រុម។ រឿងនេះវាបានកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយជាមួយក្រុម Barcelona។ លោក Xavi គ្រូបង្វឹកក្រុម Barcelona ពិតជាយល់ច្បាស់ពីស្ថានភាពនេះ ហើយលោកក៏បានព្យាយាមជួយក្រុមតាមលទ្ធភាពដែលអាចធ្វើទៅបាន។
លោក Xavi បាននិយាយថា ៖«ខ្ញុំគ្រាន់តែនិយាយថា ស្ថានភាពសេដ្ឋកិច្ចនៅ Barcelona គឺមិនល្អនោះទេ។ យើងកំពុងព្យាយាមធ្វើការជាមួយក្លិបដើម្បីទទួលបានស្ថានភាពល្អប្រសើរឡើងវិញ។ ពីទីនេះទៅពួកយើងរីករាយនឹងការប្រឈមមុខកាន់តែខ្លាំងនៅរដូវកាលក្រោយដើម្បីប្រជែងជើងឯក»។

ក្លិប Barcelona ប៉ុន្មានឆ្នាំចុងក្រោយបានព្យាយាមប្រើប្រាស់យុវជនរបស់ក្លិប ដើម្បីកាត់បន្ថយការចំណាយក្នុងការនាំចូលកីឡាករថ្មី និងបានព្យាយាមខ្ចីជើងកីឡាករមួយចំនួនដើម្បីពង្រឹងក្រុម ប៉ុន្តែពួកគេនៅតែមិនអាចល្អប្រសើរសម្រាប់ការប្រជែងជើងឯកលីគជាមួយ Real Madrid ជាពិសេសក្នុងការប្រកួតក្នុងពានរង្វាន់ UEFA Champions League៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


