សន្តិសុខសង្គម
តែងតាំងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការខេត្តកំពង់ស្ពឺ
លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ អនុប្រធានអង្គភាពអន្តរាគមន៍ ត្រូវបានប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជាប្រកាសផ្ទេរ និងតែងតាំងមុខដំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជំនួសលោកឧត្ដមសេនីយ៍ទោ សម សាមួន។
យោងតាមអនុក្រឹត្យលេខ ៤៥១ អនក្រ.តត ដែលចុះហត្ថលេខាដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ក្នុងមាត្រា១ សម្រេចផ្ទេរ និងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ អត្តលេខ ៥៩៥៥៧ ពីអនុប្រធានអង្គភាព អន្តរាគមន៍ ទៅជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕


-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


