Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​ ៖ ការផ្សាយ​របស់​ឌឹ​ខេ​ម​បូ​ឌា​ដេលី មិន​ពិត និង​គ្មាន​វិជ្ជាជីវៈ

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៤​នេះ បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការចុះផ្សាយ​របស់​ឌឹ​ខេ​ម​បូ​ឌា​ដេលី​(The Cambodia Daily) ដែល​បាន​មួលបង្កាច់ បំផ្លើស បំភ្លៃ និង​គ្មាន​ការពិត​ទាល់តែសោះ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​លោក​ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

ក្រសួង​បញ្ជាក់ថា “​ការផ្សាយ​នេះ គឺជា​ការ​ប្រឌិត​នូវ​ព័ត៌មាន​មិន​ពិត​ដែល​ធ្វើឱ្យមាន​ការយល់ច្រឡំ មួលបង្កាច់​បង្ខូចកេរ្តិ៍​ឈ្មោះ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​នេះ​ជា​ទង្វើ​គ្មាន​វិជ្ជាជីវៈ គ្មាន​ក្រមសីលធម៌​សារព័ត៌មាន និង​គ្មាន​ការទទួលខុសត្រូវ​”​។​

​សម្រាប់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នេះ​មិនមែនជា​លើក​ទី​១ ទេ ដែល​ខេ​ម​បូ​ឌា​ដេលី បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​គ្មាន​ការពិត និង​បំផ្លើស​របៀបនេះ ដើម្បី​យកមក​ធ្វើជា​ឈ្នាន់​បិទបាំង​សកម្មភាព​នយោបាយ​ជ្រុលនិយម លាប​ពណ៌ និង​វាយប្រហារ​មកលើ​ប្រមុខ រាជ​រដ្ឋា​ភិ​បាល​កម្ពុជា និង​លោក ហេង សួរ ដើម្បី​លាភសក្ការៈ​របស់ខ្លួន​តែ​ប៉ុណ្ណោះ​។ សារព័ត៌មាន ខេ​ម​បូ​ឌា​ដេលី ត្រូវតែ​សុំទោស​ជា​សារ​ធារ​ណៈ និង​កែតម្រូវ​ការផ្សាយ​របស់​ខ្លួន​ជាបន្ទាន់​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម