Connect with us

ជីវិតកម្សាន្ដ

ដើមឆ្នាំ ២០២៤ តារាខ្មែរ ៣ ដួង ជួបទុក្ខធំដូចគ្នា

បានផុស

នៅ

ប្រាកដណាស់ បើគិតត្រឹមខែមករា ដើមឆ្នាំ២០២៤នេះ គេកត់សម្គាល់ឃើញតារាចម្រៀង និងសម្តែង ប្រុស-ស្រី ល្បីៗ របស់ខ្មែរចំនួន៣ដួងហើយ បាននិងកំពុងជួបទុក្ខធំដ៏ក្រៀមក្រំក្នុងគ្រួសារដោយសារបាត់បង់មនុស្សជាទីស្រឡាញ់ដូចៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀង និងសម្តែងប្រុស-ស្រីទាំង៣រូប ដែលបាត់បង់សមាជិកគ្រួសារដោយសារមច្ចុរាជឆក់យកអាយុសង្ខាមនុស្សជាទីស្រលាញ់ទៅគ្មានថ្ងៃត្រឡប់នោះរួមមាន ៖ អ្នកនាង សឿ សុធារ៉ា អ្នកនាង គឹម លីហ្សា និងលោក ម៉ៅ ហាជី។

១. តារាសម្តែង សឿ សុធារ៉ា បានជួបទុក្ខដ៏ក្រៀមក្រំដោយសារលោកឪពុកបង្កើតរបស់នាងបានទទួលមរណភាព កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ដោយសាររោគាពាធ និងមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ក្រោយភរិយាទទួលមរណភាពកាលពីឆ្នាំមុន។

២. តារាចម្រៀង និងសម្តែងអ្នកនាង គឹម លីហ្សា ក៏បានជួបទុក្ខធំក្នុងគ្រួសារដូចគ្នា ខណ:លោកឪពុកជាទីស្រឡាញ់របស់តារាចម្រៀងរូបនេះបានទទួលមរណភាព កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម។

៣. តារាចម្រៀងប្រុស ម៉ៅ ហាជី និងក្រុមគ្រួសារ ថ្មីៗមុននេះ ក៏បានជួបទុក្ខដ៏ក្រៀមក្រំ ហើយសោកសៅជាទីបំផុត ខណៈអ្នកម្តាយជាទីស្រឡាញ់របស់តារារូបនេះទទួលមរណភាពដោយគ្មានថ្ងៃវិលត្រឡប់វិញឡើយ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នេះ។

យ៉ាងណាមិញ តាមរយៈដំណឹង នៃមរណទុក្ខដ៏ក្រៀមក្រំនេះ គេក៏ឃើញមានមិត្តភ័ក្ដិសិល្បករដែលសិ្នទ្ធស្នាលជាមួយតារាចម្រៀង និងសម្តែងប្រុស-ស្រីល្បីៗ ទាំងនោះ បានសម្តែងការចូលរួមរំលែកទុក្ខដ៏សោកសៅ និងក្រៀមក្រំនេះគ្រប់ៗគ្នា ផងដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម