Connect with us

សន្តិសុខសង្គម

ខេត្តបន្ទាយមានជ័យ ដាក់វិធានការណ៍តឹងរ៉ឹងដើម្បីទប់ស្កាត់ការនាំចូលសាច់បង្កក និងទំនិញខូចគុណភាព

បានផុស

នៅ

រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានកោះប្រជុំជាមួយមន្ទីរជំនាញពាក់ព័ន្ធនិងកម្លាំងទាំងបីប្រភេទ និងសមត្ដកិច្ចនគរបាល យោធាការពារព្រំដែន បង្ការទប់ស្កាត់បទល្មើសតាមព្រំដែន ដូចជាសាច់បង្កក និងទំនិញខូចគុណភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំពីសំណាក់លោក ឃ្លោក នួយ អភិបាលរងខេត្ត ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្ត្រីរាជការ តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨០៧,៨១៥,៨៩១,៩១១។

កិច្ចប្រជុំនេះ ពិភាក្សាសំខាន់លើកការងារបង្ការ បង្ក្រាបសាច់បង្កក និងទំនិញខូចគុណភាពនៅតាមតំបន់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

គួរបញ្ជក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ នៃខេត្តបន្ទាយមានជ័យ មានការរឹតបន្តឹងការនាំទំនិញចេញចូល។ តែមុនការរឹតបន្តឹងនេះ សកម្មភាពបទល្មើសតាមព្រំដែនកម្ពុជា ថៃ នៃខេត្តបន្ទាយមានជ័យ បានកើតឡើង ជាពិសេសនៅពេលយប់តាមច្រករបៀង ជោគជ័យ(ណងចចាន់) ច្រករបៀងអូរបីជាន់ ច្រកបៀងតំបន់១ ច្រកសេះងាប់ ដែលច្រករបៀងទាំងនេះភាគច្រើននាំទំនិញជាសត្វពាហនៈ និងសាច់សត្វ។ ក្រៅពីច្រករបៀងក៏នៅមានច្រកតំបន់​បឹងត្រកួនក៏មានការនាំចូលទំនិញគ្រប់ប្រភេទពីប្រទេសថៃតាមរថយន្តកែឆ្នៃដោយមិនមានការបង់ពន្ធត្រឹមត្រូវតាមផ្លូវច្បាប់មិនមានវិក័យបត្រចេញដោយមន្រ្តីគយប្រចាំច្រកឡើយដោយគ្រាន់តែប្រកាសបង់អោយសមត្ថកិច្ចមាត់ច្រក ទំនិញទាំងនោះអាចនាំចូលទាំងយប់ហួសម៉ោងដែលច្រកបើកដំណើរការក៏បាន៕

អត្ថបទ៖ អ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៩ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២០ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម