Connect with us

សន្តិសុខសង្គម

ស្នងការរាជធានី បង្ហាញមុខក្រុមក្មេងទំនើង​១៤​នាក់ ដែលបង្កអុកឡុក និងកាប់ប្លន់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ

បានផុស

នៅ

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំធ្វើការបង្ហាញមុខក្រុមក្មេងទំនើងចំនួន១៤នាក់ មកពី៣ក្រុមផ្សេងគ្នា ដែលបង្កការអុកឡុក និងកាប់ប្លន់សម្ភារពីជនរងគ្រោះក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានប្រាប់កម្ពុជាថ្មី ឲ្យដឹងថា ក្រុមក្មេងទំនើងទាំង១៤នាក់ដែលត្រូវបង្ហាញមុខមុនពេលបញ្ជូនទៅតុលាការនេះ មានចំនួន៣ក្រុមផ្សេងគ្នា ក្នុង៤ករណី ក្នុងនោះមានក្រុម លីអូហោះ(LH) ក្រុមស៊ីខេកាហ្វេកុង និងក្រុមឈូកវ៉ា១(CV១)។

តាមរបាយការណ៍របស់អ្នកនាំពាក្យ ការស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងទាំង១៤នាក់នេះ បានធ្វើឡើងជាបន្តបន្ទាប់កាលពីថ្ងៃទី១៤ ១៥ និង១៦ ខែឧសភា ឆ្នាំ២០២៤ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌ ដោយឃាត់បានក្រុមលីអូហោះ(LH) រស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងក្រុមស៊ីខេកាហ្វេកុង រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល និងក្រុមឈូកវ៉ា១(CV១)។

តាមរបាយការណ៍ ករណីទី១ ក្រុមក្មេងទាំងនោះ យកដុំថ្មព្រួតគប់គ្នា បណ្តាលឱ្យរងរបួស និងបែកកញ្ចក់បង្អួចផ្ទះ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៧៣ ផ្លូវលេខ១៣២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។ ករណីទី២ ដេញវាយប្លន់យកកាបូបប្រាក់ ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ ករណីទី៣ យកដំបងដែកមូល (ដងឆ័ត្រ) ព្រួតគ្នាវាយ និងវាយម៉ូតូបណ្តាលឱ្យខូចខាត រួចប្លន់យកកាបូបប្រាក់ និងទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ និងករណីទី៤ យកកាំបិតកែច្នៃ ដាវកែវច្នៃ ដុំថ្ម កាប់ និងគប់គ្នាទៅវិញទៅមក ប្រព្រឹត្តនៅចំណុច បុរីឈូកវ៉ា១ ផ្លូវលេខ១៦Mថ្មី ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ  កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ បញ្ជាក់ថា ក្រោយពីកម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទាំងនេះ កម្លាំងបានដកហូតវត្ថុតាង ដុំថ្មចំនួន០២ ដុំ, ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៨ ឡើងតែម២០២១ ពាក់ផ្លាកលេខ សៀមរាប ១AA-៣៤១០, ម៉ូតូម៉ាក SUZUKI NET ពណ៌លឿង-ស សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ ១KN-៥៦០៥, ម៉ូតូម៉ាក SUZUKI NEX សេរីឆ្នាំ២០២៤ ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ១KM-៥៤១១ ចំនួន០១គ្រឿង, ម៉ូតូម៉ាក SUZUKI NET CROSSOVER  ពណ៌ស-ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១KQ-០៥១៩, ម៉ូតូម៉ាក SUZUKI NEX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១KHV-៧៤៣៨, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ១JD-១៩៥៧។

ក្រោយពីធ្វើការបង្ហាញមុខ ក្រុមក្មេងទំនើងទាំង១៤នាក់ ត្រូវបានកម្លាំងជំនាញព្រហ្មនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៤ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម