ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលទៀតហើយ ក្រោយសមយុទ្ធអាមេរិក-កូរ៉េខាងត្បូង
រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលប៉ាលិស្ទិកចម្ងាយខ្លី នៅឆ្នេរសមុទ្រខាងកើតរបស់ខ្លួន នាថ្ងៃទី១៧ ខែឧសភា នេះ បន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយន្តហោះចម្បាំងរួមគ្នាកាលពីម្សិលមិញ។ នេះបើយោងតាមការអង្កេតរបស់អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង។
យោធាកូរ៉េខាងត្បូង បាននិយាយថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ធ្វើឡើងនៅតំបន់ Wonsan ព្រោះរដ្ឋាភិបាលលោក គីម ជុងអ៊ុន យល់ឃើញថាការធ្វើសមយុទ្ធរួមគ្នារវាងសម្ព័ន្ធមិត្តទាំង២ គឺជាការគំរាមកំហែងចំពោះសន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ កូរ៉េខាងជើងបានពង្រីកដំណើរការតេស្តសាកល្បងសព្វាវុធរបស់ខ្លួន ដែលនេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងពង្រឹង និងធ្វើទំនើបកម្មយោធា ខណៈដែលទំនាក់ទំនងការទូតរបស់ខ្លួនជាមួយអាមេរិក និងកូរ៉េខាងត្បូង កាន់តែល្អក់កករមិនងាយនឹងស្ដារឡើងវិញបាន។ កូរ៉េខាងជើង បានប្រាប់ថា ខ្លួនស្ថិតនៅក្នុងកាលៈទេសៈបង្ខំនោះទេក្នុងការបង្កើនកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ នេះក៏ព្រោះតែអរិភាពរបស់សហរដ្ឋអាមេរិក។ ក្រុងព្យុងយ៉ាង បានចាត់ទុកសមយុទ្ធរវាងអាមេរិក-កូរ៉េខាងត្បូង គឺជាការហ្វឹកហាត់បង្កការឈ្លានពាន។ យ៉ាងណាមិញ អ្នកជំនាញអន្តរជាតិជាច្រើន បែរជាយល់ឃើញផ្ទុយទៅវិញថា កូរ៉េខាងជើងបានយកសមយុទ្ធរបស់គូប្រជែង ធ្វើជាលេស ដើម្បីកសាងអាវុធឲ្យកាន់តែខ្លាំងក្លាប៉ុណ្ណោះ។
សូមបញ្ជាក់ថា កាលពីព្រហស្បតិ៍ទី១៦ ម្សិលមិញ យន្តហោះចម្បាំងកូរ៉េខាងត្បូង២គ្រឿងម៉ាក F-35A និងយន្តហោះចម្បាំងអាមេរិក២គ្រឿងម៉ាក F-22 Raptors បានធ្វើការហ្វឹកហ្វឺននៅក្នុងតំបន់កណ្ដាលលើទឹកដីកូរ៉េខាងត្បូង។ ប្រការនេះ បានធ្វើឲ្យកូរ៉េខាងជើងមិនសូវស្ងប់ចិត្តទាល់តែសោះចំពោះការបញ្ចេញប្រភេទយន្តហោះចម្បាំងដ៏ទំនើបៗរបស់សហរដ្ឋអាមេរិក ទើបសម្រេចចិត្តបាញ់មីស៊ីលប៉ុន្មានគ្រាប់ចូលក្នុងដែនសមុទ្រនៅថ្ងៃនេះ។
ជាមួយគ្នានេះដែរ ប្អូនស្រីលោក គីម ជុងអ៊ុន ដែលជានារីដ៏មានឥទ្ធិពលមួយរូបផងដែរនោះ ក៏បានចេញមុខប្រកាសក្ដែងៗថា ការបាញ់សាកល្បងមីស៊ីលរាល់ដងរបស់កូរ៉េខាងជើង គ្រាន់តែជាផ្នែកមួយនៃគម្រោងកសាងអាវុធរយៈពេល៥ឆ្នាំរបស់ខ្លួននោះទេ ដែលចាប់អនុវត្តតាំងតែពីឆ្នាំ២០២១មកម៉្លេះ។ អ្នកស្រី គីម យ៉ូជុង ក៏បានបដិសេធផងដែរចំពោះការសង្ស័យដែលថា កូរ៉េខាងជើងបានលួចដឹកបញ្ជូនអាវុធឲ្យទៅប្រទេសរុស្ស៊ី៕
ដោយ៖ ឈាង
អានបន្ថែម៖ ប្អូនស្រី គីម ជុងអ៊ុន ចេញមុខបដិសេធរឿងលួចដឹកអាវុធឲ្យរុស្ស៊ី

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី