ជីវិតកម្សាន្ដ
គេហទំព័រម៉ូដមួយ រិះគន់ Chompoo ដែលស្លៀកពាក់មិនសមទំនង លើកម្រាលព្រំក្រហម Cannes
ប៉ុន្មានថ្ងៃមុននេះ តារាសម្ដែងស្រី Chompoo Araya ត្រូវបានគេនិយាយច្រើននៅលើបណ្តាញសង្គម។ បន្ទាប់ពីបានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តទីក្រុង Cannes លើកទី ៧៧ ដែលជាមហោស្រពដែលទទួលបានការចាប់អារម្មណ៍ទូទាំងពិភពលោក។

ក្នុងរូបរាងទី៣ តារាស្រីវ័យ៤២ឆ្នាំ បានជ្រើសរើសស្លៀករ៉ូបសាច់ក្រណាត់ពណ៌ខ្មៅវែងបិទដងខ្លួនរបស់នាងជិតគ្មានសល់ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺឈុតនេះរំលេចឲ្យឃើញសាច់ខាងក្នុងគ្មានសល់នោះទេ។ ក្រោយមករូបភាពរបស់នាងបានបង្ហោះពេញបណ្ដាញអ៉ិនធើណេត រហូតគេហទំព័រម៉ូដល្បី redcarpet-fashionwards.com បានសរសេរប្រកាសពីសម្លៀកបំពាក់របស់នាងថាមិនសមនឹងបង្ហាញដល់ភ្នែកបរទេសឡើយ។
គេហទំព័រម៉ូដល្បីនោះបានសរសេរសារយ៉ាងវែងអន្លាយថា “Araya បានត្រលប់មកកម្រាលព្រំក្រហមក្នុងពិធីបើកមហោស្រពភាពយន្ត Cannes។ នៅប្រទេសបារាំងយប់នេះ យើងបានតាមដានស្ទីលស្លៀកពាក់របស់ទូតសុឆន្ទៈម៉ាក L’Oréal របស់ថៃមួយរយៈមកហើយ។ រ៉ូបចរនេះគឺជារូបរាងដ៏អាក្រក់បំផុតរបស់នាង នៅលើកំរាលព្រំក្រហម យើងពិតជាមានការខកចិត្តយ៉ាងខ្លាំងចំពោះឈុតបែបនេះ។ ទោះជារ៉ូបសាច់ក្រណាត់ស្អាត តែជឿថា Araya អាចធ្វើបានល្អជាងនេះ”។
លើសពីនេះ គេហទំព័របានប្រៀបធៀបរូបភាពរបស់តារាម៉ូដែលស្លៀកឈុតដូចគ្នានឹង Chompoo Araya ហើយថាគេមានរបៀបនៃការស្លៀកពាក់ស្អាតបាតជាងនាងផង។ តែនាងបែរជាបង្ហាញគេនូវឈុតមិនសមទំនងមួយទៅកាន់ព្រឹត្តិការណ៍លំដាប់អន្តរជាតិ។ នេះជាអ្វីដែលធ្វើឲ្យហ្វេនមានការខកចិត្តជាខ្លាំង មិនដូចឆ្នាំមុនៗ ដែលនាងស្អាតភ្លឹងៗរកកន្លែងទាស់គ្មានឡើយ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Bang Si Hyuk ដាក់ញត្តិទៅតុលាការ ក្នុងនាមជាថៅកែផលិតកម្ម HYBE
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


