ព័ត៌មានជាតិ
ក្រោយជីកព្រែកហ្វូណនតេជោរួច វៀតណាមនឹងលែងមានឥទ្ធិពលមកលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក
សម្ដេចតេជោ បានថ្លែងទទួលស្គាល់ចំពោះការលើកឡើងរបស់អ្នកសារព័ត៌មានបរទេសថា ក្រោយពេលដែលព្រែកជីកហ្វូណនតេជោ ជីករួចរាល់សាងសង់រួចរាល់ទាំងស្រុង ពេលនោះវៀតណាមនឹងលែងមានឥទ្ធិពលមកលើវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាតទៅទៀត។ សម្ដេចតេជោ បានថ្លែងបែបនេះ តាមរយៈសារពិសេសជូនជនរួមជាតិកម្ពុជា នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចតេជោ បានថ្លែងទទួលស្គាល់បែបនេះថា «ជនបរទេស(អ្នកសារព័ត៌មាន)ចាប់សរសេរហើយ ជនបរទេសចាប់សរសេរ ហើយខ្ញុំគិតថាគេសរសេត្រូវ គេថាប្រសិនបើកម្ពុជាជីកព្រែកជីកនេះ ឥទ្ធិពលរបស់វៀតណាមមកកម្ពុជានឹងត្រូវបានកាត់បន្ថយ»។
សម្ដេចតេជោ បានអះអាងថា ការលើកឡើងនេះជារឿងត្រឹមត្រូវ ត្បិតថា កាលណាកម្ពុជាខ្ចីដង្ហើមដឹកជញ្ជូនតាមផ្លូវទឹករបស់វៀតណាម កម្ពុជាត្រូវបង់ថ្លៃដឹកជញ្ជូនតាមការកំណត់របស់វៀតណាម ក្រោមលក្ខខណ្ឌបង់ថ្លៃសមរម្យ។

សូមជម្រាបជូនជាថ្មីម្ដងទៀតថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលព្រែកជីកនេះមានប្រវែងសរុបប្រមាណជាង១៨០គីឡូម៉ែត្រ។ក្រោយសាងសង់រួច ព្រែកជីក តម្លៃជាង១ ៧០០ លានដុល្លារនេះ នឹងអនុញ្ញាតឱ្យនាវាដឹកទំនិញបានទម្ងន់៣ពាន់តោននៅរដូវប្រាំង និង៤ពាន់តោននៅរដូវវស្សារ។ គម្រោងនេះ ក៏នឹងនាំឱ្យកម្ពុជាបង្កើតបានតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ និងចិញ្ចឹម សត្វ ជាដើម ដែលជាប្រយោជន៍ផ្នែកសេដ្ឋកិច្ចមហាសាល ហើយក៏នឹងនាំឱ្យកម្ពុជាមានឯករាជ្យនយោបាយផ្នែកដឹកជញ្ជូនតាមផ្លូវទឹក៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


