Connect with us

ព័ត៌មានជាតិ

ករណីឆ្លងបន្តគ្នាក្នុងខេត្តរតនគិរី អ្នកវិជ្ជមានកើនដល់ ១៦២ នាក់

បានផុស

នៅ

រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី ២០ ខែមិថុនា បានប្រកាសរកឃើញ ករណីវិជ្ជមានកូវីដ១៩ ចំនួន ២២ នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងខេត្តកើនដល់ ១៦២ នាក់។

អភិបាលខេត្តរតនគិរី លោក ថង សាវុន បានឱ្យដឹងថា ខេត្តរតនគិរី កំពុងស្ថិតនៅក្នុងស្ថានភាពឆ្លងទ្រង់ទ្រាយធំ ដែលបានរកឃើញករណីវិជ្ជមានជាង ១០០ នាក់ ចាប់តាំងពីថ្ងៃទី ១៨ ខែមិថុនា ដែលសុទ្ធសឹងតែជាប្រជាពលរដ្ឋរស់នៅតំបន់ទីប្រជុំជននៅក្នុងខេត្ត។ អត្ថបទ៖ ឡេង ដេត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម