ព័ត៌មានជាតិ
សម្តេចតេជោហ៊ុន សែន ស្នើឲ្យអភិបាលរាជធានីខេត្តអនុញ្ញាតឲ្យមានការរៀបអាពាហ៍ពិពាហ៍
ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឲ្យអភិបាលរាជធានីខេត្តនៅទូទាំងប្រទេសអនុញ្ញាតឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀបពិធីមង្គលការ។ ប៉ុន្តែត្រូវអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាលដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ការស្នើសុំរបស់ប្រមុខរដ្ឋាភិបាលនេះ បានធ្វើឡើងបន្ទាប់ពីមានការមានកង្វល់មួយចំនួនរបស់ប្រជាពលរដ្ឋខ្លះបានបញ្ឈប់មង្គលការដោយឯកឯងដោយសារព្រឹត្តិការណ៍០៣វិច្ឆិកា។ ប៉ុន្តែមានកន្លែងខ្លះអាចមានការតឹងតែងពីអាជ្ញាធរ។
តាមរយៈសារសម្លេងដែលបានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៨វិច្ឆិកានេះ សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ខ្ញុំសូមជម្រាបជួនដល់ឯកឧត្តមអភិបាលរាជធានីខេត្តទាំងអស់កន្លងមកការប្រុងប្រយ័ត្នជារឿងត្រឹមត្រូវហើយ ប៉ុន្តែឥឡូវនេះគឺសភាពការណ៍បានធូរស្រាលដោយយើងបានបញ្ចប់ព្រឹត្តិការណ៍០៣វិច្ឆិកា។ ខ្ញុំស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលមានការរៀបអាពាហ៍ពិពាហ៍គឺអនុញ្ញាតឲ្យបងប្អូនរៀបលការទៅព្រោះជាទម្លាប់ប្រពៃណីខ្មែររបស់យើងចាប់ពីខែនេះដល់ចូលវស្សាពិសេសនៅរដូវរំហើយនេះមានរៀបអាពាហ៍ពិពាហ៍ច្រើន»។
សម្តេចបានបន្តថា «ដូច្នេះខ្ញុំសម្រួលឲ្យមានការរៀបអាពាហ៍ពិពាហ៍គ្រាន់តែយកចិត្តទុកដាក់ទៅលើបញ្ហាទាក់ទងនឹងបញ្ហាអនាម័យនិងទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះដោយយើងមិនត្រូវរឹតត្បិតហួស ដែលនាំទីរកការលំបាករបស់ប្រជាជននោះទេ»។
សម្តេចបានបន្ថែមថា ការគោរពខាងសាសនាយើងបានបើកទាំងព្រះពុទ្ធ ទាំងឥស្លាមនិងគ្រឹះដើម្បីធ្វើការថ្វាយបង្គំនិងធ្វើពិធីបុណ្យទានជាធម្មតាដោយគ្រាន់តែរក្សាគម្លាតសុវត្ថិភាព។
សម្តេចបានណែនាំទៀតថា «ប្រយ័ត្នត្រូវប្រយ័ត្នហើយតែយើងក៏មិនត្រូវបិទដង្ហើមសេដ្ឋកិច្ចចលនាសង្គមផ្សេងទៀតដែរទេ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាហ្នឹងពិនិត្យមើលគ្រាន់តែជួយសម្រួលដើម្បីរំលឹកឲ្យបងប្អូនជានិច្ចជាកាលឲ្យមានការប្រុងប្រយ័ត្នដូចជាការវាស់កម្តៅ ការលាងដៃនិងគម្លាតសុវត្ថិភាពជាដើមនេះជាតម្រូវការរបស់ប្រជាជនយើងដែលត្រូវការរៀបការ»។
សម្តេចបានបញ្ជាក់ថា «អីចឹងត្រូវផ្តល់ភាពងាយស្រួលដល់ចលនាប្រជាពលរដ្ឋទៅតាមរបៀបថ្មីដែលមិនមានការកកកុញប្រមូលផ្តុំហួសរក្សាគម្លាតឲ្យបានល្អ គឺជាដំណើរការមួយដែលយើងហៅថាការរស់នៅបែបធម្មតាតាមរបៀបថ្មីដែលពីមុនមិនធ្លាប់អង្គុយឃ្លាតពីគ្នា ក៏ដូចជាមិនដែលពាក់ម៉ាស់ឥឡូវនេះត្រូវតែអង្គុយឃ្លាតគ្នានិងពាក់ម៉ាស់»៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


