Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់ ពាក់ព័ន្ធករណីទិញ-លក់ ប័ណ្ណ និងទម្រង់ពាក្យស្នើសុំចាក់វ៉ាក់​សាំងការ​ពារជំងឺកូវីដ-១៩​

បានផុស

នៅ

​មនុស្ស​ចំនួន​៦​នាក់​ត្រូវ​កម្លាំង​នគរបាល​ក្រុងព្រះសីហនុ ស្រាវជ្រាវ​រហូត​ចាប់​ឃាត់ខ្លួន​បានជា​បន្ត​បន្ទាប់ ក្រោយពី​ទទួលបាន​បទបញ្ជា​ពី​លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ថា​ មាន​ក្រុមមនុស្ស​ដើរ​ធ្វើ​សកម្មភាព​ទិញ​លក់​ប័ណ្ណ​ចាក់​វ៉ាក់សាំង និង​ទម្រង់​ពាក្យស្នើសុំ​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ក្រុងព្រះសីហនុ​។​ក្រោយពី​ទទួល​បានបទបញ្ជា​ភ្លាម ​កម្លាំង​នគរបាល​ក្រុងព្រះសីហនុ បានចេញ​ស្រាវជ្រាវ​ និង​តាម​រុក​រក​រហូតដល់​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់​ រួមទាំង​វត្ថុ​តាំង​ពាក់ព័ន្ធ​នឹង​បទល្មើស​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​ជម្រាប​ជូន​ថា វ៉ាក់សាំង​ដែល​រាជរដ្ឋាភិបាលផ្តល់​មក​ដើម្បី​ចាក់​ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និង​ជនបរទេស​ដែល​កំពុង​បំពេញការងារ​នៅ​ខេត្ត​ព្រះសីហនុ គឺ​ដោយ​គ្មាន​ការគិតថ្លៃ​នោះទេ​។ ដោយឡែក​ចំពោះ​ប័ណ្ណ​ចាក់​វ៉ាក់សាំង និង​ទម្រង់​ពាក្យស្នើសុំ​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​អាជ្ញាធរ​ចុះ​ចែកជូន​ប្រជាពលរដ្ឋ​ដល់​លំនៅដ្ឋាន ដោយ​មិន​គិតថ្លៃ​ដូចគ្នា​។

ដូច្នេះ​សកម្មភាព​នៃ​ការលក់ដូរ ប័ណ្ណ​ចាក់​វ៉ាក់សាំង និង​ទម្រង់​ពាក្យស្នើសុំ​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ របស់​ក្រុម​ឱកាសនិយម​ទាំងនេះ គឺជា​ទង្វើ​ខុសច្បាប់ ដែល​ត្រូវ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ​ដោយ​គ្មាន​ការលើកលែង​ឡើយ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់​នេះ សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​ជា​ធរមាន​៕

អត្ថបទ ៖ ស៊ុយ ចាន់​ធា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់ពលរដ្ឋ ចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ថៃ ខ្នះខ្នែងរកលុយជាង ៩២០ លានដុល្លារទិញជីចែកឲ្យកសិករខ្សត់ខ្សោយ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម