ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ផ្ដល់សិទ្ធិឱ្យរដ្ឋបាលខេត្តរៀបចំផ្ទេរមន្ត្រីទៅបម្រើការនៅរដ្ឋបាលក្រុងកំពង់សោម
ប្រមុខក្រសួងមហាផ្ទៃ បានប្រកាសផ្ដល់សិទ្ធិឱ្យរដ្ឋបាលខេត្តព្រះសីហនុ រៀបចំមន្រ្តី ទាំងមន្ត្រីរាជការស៊ីវិល ទាំងមន្ត្រីប្រដាប់អាវុធ ដើម្បីផ្ទេរទៅបម្រើការងារនៅរដ្ឋបាលក្រុងកំពង់សោម ដែលជាក្រុងថ្មីទើបបង្កើតឱ្យត្រឹមត្រូវ។

ជាការកត់សម្គាល់ កំពង់សោម ជាក្រុងថ្មី ដែលត្រូវបានសប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយកាត់យកឃុំចំនួន៥ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាង ឃុំអូឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។ ទីតាំងអគាររដ្ឋបាលសាលាក្រុងកំពង់សោម ដែលកំពុងសាងសង់ គឺស្ថិតនៅភូមិអុង សង្កត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យទីតាំងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពដំណើរការសាងសង់អគាររដ្ឋបាលសាលាក្រុងកំពង់សោម រួមទាំងកិច្ចការពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រកាសផ្ដល់សិទ្ធិទាំងស្រុងដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំមន្រ្តីផ្ទេរពីអង្គភាពផ្សេងៗ ចូលទៅបម្រើការងារនៅរដ្ឋបាលសាលាក្រុងកំពង់សោម ទាំងមន្រ្តីរាជការស៊ីវិល និងកងកម្លាំង ដោយត្រូវរៀបចំជាកញ្ចប់ និងធានាថា មន្រ្តីទាំងនោះ នឹងមិនផ្ទេរចេញទៅវិញ។
គួរជម្រាបដែរថា ក្នុងឱកាសពិនិត្យទីតាំងនេះ លោក សួស ប្រាថ្នា អគ្គនាយកអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក ម៉ាង ស៊ីណេ អភិបាលខេត្តព្រះសីហនុ រួមទាំងមន្រ្តីជំនាញ បានធ្វើបទបង្ហាញជូនលោកឧបនាយករដ្ឋមន្រ្តី អំពីទីតាំងភូមិសាស្រ្តជាក់ស្ដែង និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងទីតាំងត្រូវកំណត់ក្នុងគម្រោងប្លង់សង់អគាររដ្ឋបាល រួមទាំងអគារអង្គភាពចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដូចជា អធិការដ្ឋាននគរបាលក្រុង បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ផ្នែកសឹករងក្រុង និងសាខាកាកបាទក្រហមកម្ពុជាក្រុង ជាដើម។

ក្រុងកំពង់សោម ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ២០១ អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយបានកាត់យកឃុំចំនួន ៥ ពីស្រុកព្រៃនប់ រួមមាន៖ ឃុំបិតត្រាំង ឃុំរាម ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ និងមាន ២៣ភូមិ ផ្ទៃដីសរុបទំហំ ៤២.២៥៦,៤៩ហិកតា មានប្រជាជនសរុបចំនួន ១១.២៧៩គ្រួសារ មនុស្សចំនួន ៤៤.១២២នាក់ មានព្រំប្រទល់ខាងជើងជាប់នឹងស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខាងត្បូងជាប់នឹងសមុទ្រ ខាងកើតជាប់នឹងសមុទ្រ និងស្រុកព្រៃនប់ ខាងលិចជាប់នឹងក្រុងព្រះសីហនុ៕
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


