ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុ ច្រានចោលព័ត៌មានដែលផ្សាយថា កោះឬស្សីត្រូវបានវៀតណាមកាន់កាប់
រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសច្រានចោលព័ត៌មានមួយចំនួនដែលផ្សាយថា កោះឬស្សីត្រូវបានវៀតណាមកាន់កាប់ ដោយអះអាងថាជាព័ត៌មានមិនពិត។ ការទាត់ចោលនេះ បន្ទាប់ពីមានការផ្សាយព័ត៌មានលើបណ្តាញសង្គម TikTok ដែលមានគណនីឈ្មោះ skipro10outlook.com, skipro8, saopol3, sklpro0011 thasw ផ្សាយព័ត៌មានថា «ស្ងាត់ៗវៀតណាមបានកាន់កាប់កោះឬស្សីហើយ» ។

សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា៖«ព័ត៌មានដែលបង្ហោះផ្សាយខាងលើនេះ គឺជាព័ត៌មានមិនពិត និងបានបង្កប់នូវចេតនាទុច្ចរិត បំភាន់ ញុះញង់សាធារណមតិឱ្យមានការយល់ច្រឡំ។ រដ្ឋបាលខេត្ត បញ្ជាក់ថា កោះឬស្សី គឺស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា មានទីតាំងស្ថិតនៅក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

កោះឬស្សី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចសន្យាជួលជូនក្រុមហ៊ុនវិនិយោគចំនួន ០២រួមមាន ១. ក្រុមហ៊ុន KOH RUSSEY RESORT Co.,LTD វិនិយោគលើទំហំផ្ទៃដី ៧៨ហិកតា តាមកិច្ចសន្យាជួល ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨។ ២. ក្រុមហ៊ុន EVERSPRING RESORT Co.,LTD វិនិយោគលើទំហំផ្ទៃដី ៥២ហិកតា តាមកិច្ចសន្យាជួល ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១១។ បច្ចុប្បន្នក្រុមហ៊ុន បាននឹងកំពុងដំណើរការអាជីវកម្ម ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាកលំហែកាយ នៅលើកោះឬស្សី។

រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសច្រានចោលចំពោះការផ្សាយព័ត៌មានមិនពិតនេះ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំចែកចាយបន្តព័ត៌មានមិនពិតនេះ ចៀសវាងសាធារណមតិមានការភាន់ច្រឡំ និងស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចជួយស្វែងរកម្ចាស់គណនីខាងលើមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


